នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ វេលាម៉ោង ៩ ព្រឹក គឺជាពេលដែលបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវចូលខ្លួនបំភ្លឺតាមការកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម។
ជាស្ដែង តាមរយៈលិខិតរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានកោះហៅបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន មានអាស័យដ្ឋាននៅផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ឱ្យចូលខ្លួនបំភ្លឺវេលាម៉ោង ៩ ព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នៅអគារL ជាន់ទី ១ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ។
ក្នុងនោះ តាមរយៈសមាគមឧកញ៉ាកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ ក៏បានអញ្ជើញឧកញ៉ា ឈ្មោះ ឆេង ស្រីរ័ត្ន ឱ្យចូលរួមប្រជុំនៅសមាគមឧកញ៉ាកម្ពុជា នៅម៉ោង ៩ ព្រឹក ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ផងដែរ ទាក់ទងទៅនឹងការផ្សព្វផ្សាញនៅតាមបណ្ដាញសង្គមនានា៕