នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃទី ១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥។
ក្នុងថ្ងៃប្រឡងទី ១ នេះផងដែរ អង្គភាពប្រឆាំងអំពើរពុករលួយ បានជូនដំណឹងពីស្ថានភាពនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ឱ្យបានដឹងថា នៅថ្ងៃនេះ បេក្ខជនឈ្មោះ ឈឿន សំណាង លេខតុ 514 បន្ទប់ 21 ពិការដៃមិនអាចសសេរលើតុបាន ទើបអនុរក្សចេញចំណាត់ការ សម្រេចឱ្យមកអង្គុយនៅមុខក្ដារខៀនវិញ។
គួរឱ្យដឹងផងដែរថា សម្រាប់ការប្រឡងថ្ងៃដំបូងនេះ ពេលព្រឹក សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី២ មុខវិជ្ជា៖ ប្រវត្តិវិទ្យា និង ម៉ោងទី២ មុខវិជ្ជា៖ ជីវវិទ្យា។ ដោយឡែកសម្រាប់ពេលរសៀលវិញ៖ ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ម៉ោងទី១ មុខវិជ្ជា៖ ភូមិវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស និងថ្នាក់វិទ្យាសាស្ត្រ៖ ម៉ោងទី១មុខវិជ្ជា៖ គីមីវិទ្យា និងម៉ោងទី២ មុខវិជ្ជា៖ ភាសាបរទេស៕