កាន់តែប្លែក! ប្រេនមួយនៅអាមេរិក ច្នៃសំពត់ម៉ូដថ្មី ដេរខោក្នុងចេញមកក្រៅ ដាក់លក់ក្នុងតម្លៃ ២០០ ដុល្លារ
សំពត់ម៉ូដថ្មី ច្នៃឡើងដោយប្រេន Vaquera ដែលជាសំពត់ត្រង់ខ្មៅ មានដេរខោក្នុងពណ៌ផ្កាឈូកនៅខាងក្រៅ កំពុងផ្ទុះការចាប់អារម្មណ៍ និងវែកញែកខ្លាំងពីសំណាក់មហាជន។
មតិវែកញែកបានផ្ទុះឡើងខ្លាំង លើគេហទំព័រទស្សនាវដ្តី Front A របស់កូរ៉េ ក្រោយទស្សនាវដ្តីនេះ បានចេញផ្សាយកម្រងរូបភាពមួយចំនួននៃសំពត់ម៉ូដថ្មីរបស់ប្រេន Vaquera នេះ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ។ តាមរយៈរូបភាពទាំងនោះ បានបង្ហាញឱ្យឃើញម៉ូដែល ស្លៀកសំពត់ពណ៌ខ្មៅសាមញ្ញធម្មតា ប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺជាម៉ូដរបស់សំពត់នោះ ដែលមានដេរភ្ជាប់នូវខោក្នុងនារីពណ៌ផ្កាឈូក ទាំងមុខនិងក្រោយ។ ចំពោះតម្លៃនៃសំពត់នេះដែរ ត្រូវបានឱ្យដឹងថាមានតម្លៃ ២០០ ដុល្លារ។
យ៉ាងណាមិញ ក្រោយការបង្ហោះ ក៏មានមហាជនជាច្រើននាំគ្នាទៅបញ្ចេញមតិរិះគន់ដូចព្យុះនៅពីក្រោមរូបភាព ដោយខ្លះនិយាយថា៖ «ពីណាគេទៅហ៊ានស្លៀកម៉ូដសំពត់បែបនេះនៅតាមផ្លូវនោះ?» «ខ្ញុំអត់យល់ពី fashion ទេ» «មើលទៅដូចឆ្កួត» «គេប្រហែលគិតថាធ្វើសំពត់អ៊ីចឹងឡូយហើយ តែអត់ដឹងថាអាក្រក់មើលខ្លាំងទេ»៕