ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

Share This

នៅថ្ងៃទី ៣១​ ខែតុលា ឆ្នាំ ២០២៥​ នេះ ក្រសួងព័ត៌មាន បានចុះផ្សាយឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកទឹកចិត្ត ឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដោយប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីជំរុញឱ្យអ្នកផលិត ត្រូវទៅចុះបញ្ជីផលិតផលឱ្យបានត្រឹមត្រូវ ដែលក្នុងនោះ ក្រសួងឧស្សាហកម្ម ក៏បានលើកទឹកចិត្តឱ្យម្ចាស់ផលិតកម្មក្នុងស្រុក ទៅចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និង បង្កើនទំនុកចិត្តក្នុងទីផ្សារ។

តាមប្រភពបានឱ្យដឹងទៀតថា ការចុះបញ្ជីផលិតផល គឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និង គ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និង លទ្ធភាពស្វែងរកប្រភពទំនិញ និង ម្ចាស់ស្របច្បាប់របស់ផលិតផល។ នេះគឺជាយុទ្ធនាការដែលនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ រួមជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌ។

តាមប្រភពបានឱ្យដឹងទៀតថា ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និង កាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម ៥ ថ្ងៃ នៃថ្ងៃធ្វើការក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ទន្ទឹមនេះ ក្រសួងបានសម្រេចអនុវត្តសម្រាប់សហគ្រាសផលិត ដែលចុះបញ្ជីផលិតផល ច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ, ១៥ ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០ ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលលើសពី ៥០ មុខ ក្នុងពេលតែមួយ។

ការរៀបចំយុទ្ធនាការនេះ ធ្វើឡើងស្របពេលសហគ្រាសក្នុងស្រុកចាប់ផ្តើមបង្កើនការផលិត ខណ:ថៃបានបិទព្រំដែន។ ទន្ទឹមនេះយុទ្ធនាការនេះបានកើតឡើង ជួនពេលដែលប្រជាពលរដ្ឋខ្មែរងាក មកប្រើប្រាស់ផលិតផលក្នុងស្រុក ហើយទាមទារទំនុកចិត្តពីអ្នកផលិត៕

ប្រភព ៖ ក្រសួងព័ត៌មាន

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិត្តភក្ដិក៏ដោយ ស្នេហាក៏ដោយ បើស្អប់អ្វីមួយដូចគ្នា នឹងកាន់តែយល់ចិត្តគ្នា រស់នៅចុះសម្រុងបានយូរអង្វែង

ឆ្នាំ ២០២៥ មាស ហក់ឡើងខ្លាំង តែអ្នកនាង កន្និដ្ឋា ថាឆ្នាំក្រោយមាសនឹងឡើងដល់តម្លៃប៉ុននេះក្នុងមួយជី

អ្នកគាំទ្រព្រួយបារម្ភ! ក្រោយទទួលដំណឹង MC លីស្សា ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកស្ដូកស្ដឹងលើគ្រែពេទ្យ

(វីដេអូ)​ ទៅទទួលពានរង្វាន់ដ៏ធំនៅវៀតណាម ស៊ីន យូប៊ីន ឆ្លៀតនាំយករបាំខ្មែរមណីមេខលាឡើងសម្ដែងលើឆាកដោយផ្ទាល់

អ្នកកំពង់ធំឆ្នាំនេះត្រៀមសប្បាយ ! អុំទូក ៣ ថ្ងៃ មានរៀបចំពិធីបណ្ដែតប្រទីប បង្ហោះគោម នៅបរិវេណសួនស្ទឹងសែន

ព័ត៌មានបន្ថែម

មិត្តភក្ដិក៏ដោយ ស្នេហាក៏ដោយ បើស្អប់អ្វីមួយដូចគ្នា នឹងកាន់តែយល់ចិត្តគ្នា រស់នៅចុះសម្រុងបានយូរអង្វែង

ឆ្នាំ ២០២៥ មាស ហក់ឡើងខ្លាំង តែអ្នកនាង កន្និដ្ឋា ថាឆ្នាំក្រោយមាសនឹងឡើងដល់តម្លៃប៉ុននេះក្នុងមួយជី

អ្នកកំពង់ធំឆ្នាំនេះត្រៀមសប្បាយ ! អុំទូក ៣ ថ្ងៃ មានរៀបចំពិធីបណ្ដែតប្រទីប បង្ហោះគោម នៅបរិវេណសួនស្ទឹងសែន

ពុ.ទ្ធោអើយ! កំពុងជួបទុក្ខធ្វើបុណ្យស-ព ស្រាប់តែមេឃភ្លៀងបាក់រលំជញ្ជាំងរោងបុណ្យ សង្កត់មនុស្សស្លា-/ ប់អស់ ៦ នាក់

ប្រុសៗគួរគិតឡើងវិញ! អ្នកជំនាញថា ប្រុសៗគួរតែអង្គុយនោម ប្រសើរជាងឈរនោម ព្រោះជួយសម្រួលបញ្ហាសុខភាពច្រើន

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព្រឹកមិញ! សកម្មជននយោបាយថៃ មិនសុខចិត្ត នាំពលរដ្ឋទៅអុកឡុកនៅភូមិព្រៃចាន់ តែត្រូវអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចេញមុខព្រមាន

មិនតូចតាចទេ! កម្លាំង CMAC បានសម្អាតគ្រាប់ផ្លោងសល់ពីសង្គ្រាម ធ្លាក់ចំផ្លូវគ្រួសក្រហម នៅព្រះវិហារ មានជម្រៅជាង ៤-៥ ម៉ែត្រ

ស្វែងរកព័ត៌មាន​ ឬវីដេអូ