នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

Share This

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅវេលាម៉ោងប្រមាណ ៣ និង ១៥ នាទី ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូ ១ គ្រឿងទៅឈប់ជិតអាជីវករ ២ នាក់ប្ដីប្រពន្ធ ដែលកំពុងស្ទូចត្រីលេង រួចឆក់ខ្សែកពីបុរសជាប្តីបានសម្រេច ជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចស្រះទឹកមួយកន្លែង នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានបានបញ្ជាក់ឱ្យបានដឹងថា ជនរងគ្រោះជាប្ដី មានឈ្មោះម៉ៅ ធាន អាយុ ៤៥ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបាត់បង់ខ្សែកប្លាទីន ១ ខ្សែ តម្លៃ ១៥០០ ដុល្លារ ខណៈរឿងរ៉ាវនៅមុនពេលកើតហេតុ គឺមានប្ដីប្រពន្ធ ២ នាក់ ឆ្លៀតពេលទំនេរពីការលក់ដូរ បាននាំកូន ២ នាក់ជិះរថយន្តម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខកម្ពុជា PICH-007 ទៅស្ទូចត្រីនៅចំណុចកើតហេតុខាងលើ។ លុះពេលកំពុងស្ទូចត្រី ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា ស្កូបពីស៊េរីឆ្នាំ ២០២៥ ពណ៍ ស មួយគ្រឿងទៅឈប់ចម្ងាយប្រហែល ១០ ម៉ែត្រ ពីពួកគាត់ ហើយមិនបានពន្លត់ម៉ាស៊ីនម៉ូតូនោះទេ។

ជនរងគ្រោះបាននិយាយបន្តទៀតថា ពេលនោះជនសង្ស័យបានសួរលោកថា «ស្ទូចត្រីបានអត់?» ហើយខណៈដែលលោកជាប់និយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យឆក់យកខ្សែកប្តីបានសម្រេច រួចរត់ឡើងជិះម៉ូតូទៅតាមផ្លូវជាតិលេខ ៣ បាត់ ហើយអ្នកទាំងពីរក៏បានបើករថយន្តដេញតាមរហូតដល់មុខបុរីពិភពថ្មី លុះអត់ទាន់ក៏ត្រលប់ក្រោយវិញ ក្នុងបំណងទៅផ្ទះ ស្រាប់តែដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បត់ត្រលប់ក្រោយទៅកន្លែងកើតហេតុវិញ ឃើញជនសង្ស័យកំពុងរាវទឹកក្នុងជង្ហុកនៅតាមបណ្តោយផ្លូវ។

ជនរងគ្រោះដដែលបានឱ្យដឹងបន្តទៀតថា ពេលនោះលោកមិនបានដឹងថា ជនសង្ស័យរូបនោះកំពុងរាវរកអ្វីនោះទេ ប៉ុន្តែសង្ស័យរាវរកខ្សែក ដែលឆក់បានពីបុរសជាប្តីហើយជ្រុះនៅទីនោះ ស្របពេលដែលគ្រាន់តែឃើញរថយន្តទៅដល់ ជនសង្ស័យបានរត់ឡើងម៉ូតូ ហើយលោកក៏បត់រថយន្តប្រុងបុក ប៉ុន្តែបុកមិនទាន់ ជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍កន្ទោក បានចុះទៅកាន់ទីនោះ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើ៕

ប្រភព ៖ Town News

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មានឱកាសសហការនឹងរៀមច្បងលើកដំបូង ពេជ្រ សូលីកា បន់ស្រន់ឱ្យទំនាក់ទំនងនឹង សុគន្ធ និសា ឋិតថេរបែបនេះរហូតទៅ

មិនលែងសើចទេ! ក្មេងស្រីវ័យ ១៧ ឆ្នាំម្នាក់នៅចិន ធ្លាក់ខ្លួនឈឺខូចគ្រឿងក្នុងធ្ងន់ធ្ងរ ក្រោយមានទម្លាប់ចូលដេកយប់ជ្រៅពេក

ទ្រាំបន្តិចនឹងឆ្លងកាត់វាបានហើយ! ភរិយា​ KingChi ឈឺធ្ងន់លើកនេះ កាន់តែមើលឃើញពីការលះបង់របស់ស្វាមីចំពោះខ្លួន

លេងឈុតធំ! ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

ពុ..ទ្ធោអើយ! គ្រាន់តែកូនស្រីអត់លាងចាន ឪពុកខឹងច្រឡោតវា-យធ្វើបាប រហូតនាងទ្រាំមិនបានរត់ចេញពីផ្ទះទាំងរ-បួ-សពេញខ្លួន

ព័ត៌មានបន្ថែម

មិនលែងសើចទេ! ក្មេងស្រីវ័យ ១៧ ឆ្នាំម្នាក់នៅចិន ធ្លាក់ខ្លួនឈឺខូចគ្រឿងក្នុងធ្ងន់ធ្ងរ ក្រោយមានទម្លាប់ចូលដេកយប់ជ្រៅពេក

លេងឈុតធំ! ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

ពុ..ទ្ធោអើយ! គ្រាន់តែកូនស្រីអត់លាងចាន ឪពុកខឹងច្រឡោតវា-យធ្វើបាប រហូតនាងទ្រាំមិនបានរត់ចេញពីផ្ទះទាំងរ-បួ-សពេញខ្លួន

នារីម្នាក់មានជំងឺចម្លែក បង្អត់អាហារខ្លួនឯង ហូបតែផ្លែឈើមួយថ្ងៃមួយពេល រហូតធ្លាក់ខ្លួនស្គមរីងរៃនៅសល់តែ ២២ គីឡូ

នៅកំពត! ក្មេងស្ទាវមួយក្រុម ចូលចិត្តបង្ហោះម៉ូតូយប់ៗ ត្រូវប៉ូលិសដកហូតម៉ូតូទុក ចាប់កោរសក់ រួចឱ្យដើររើសសំរាមតាមផ្លូវ

ប្រើពេលអស់ ១២ ថ្ងៃ! ទីបំផុត យុវជន រម៉ាស់ ឃ្វេន ដើរថ្មើរជើងពីភ្នំពេញ ដល់គោលដៅខេត្តរតនគិរីហើយ ក្រោមការសាទរពីថ្នាក់ដឹកនាំ និង ពលរដ្ឋត្រៀបត្រា

ថ្ងៃនេះចេញព្រះវស្សា! ចាប់ពីស្អែកទៅ ដល់រដូវបុណ្យ «កឋិនទាន» ហើយ នេះជាអត្ថន័យនៃពិធីបុណ្យ ដែលកូនខ្មែរគួរដឹង

បាក់ទំនប់វារីអគ្គិសនីនៅវៀតណាម បែកទំហំប្រមាណ ៥ ម៉ែត្រ ធ្លាយទឹកហូរបុកខ្លាំង កំពុងគំរាមកំហែងដល់ពលរដ្ឋជាច្រើន

ស្វែងរកព័ត៌មាន​ ឬវីដេអូ