នាពេលថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងឱ្យបានដឹងថា បច្ចុបប្បន្ននេះសមាជិក ប.ស.ស ទាំងអស់ ដែលត្រូវប្រើប្រាស់សេវា ប.ស.ស អាចស្វែងរកអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស ដែលនៅជិតបំផុត តាមរយៈការស្គែន QR Code ឬតាមរយៈដំណរភ្ជាប់មន្ទីរពេទ្យដៃគូ ប.ស.ស (https://nssf.info/?page_id=1369) ដើម្បីស្វែងរកមន្ទីរពេទ្យដៃគូ ប.ស.ស. ទាំងអស់នៅទូទាំងប្រទេស។
ក្នុងនោះដែរ យើងសូមលើកយកនូវមន្ទីរពេទ្យដៃគូរ ប.ស.ស ចំនួន ០៥ ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីងាយស្រួលសម្រាប់អ្នកក្នុងតំបន់ធ្វើដំណើរទៅទទួលការព្យាបាលបានភ្លាមៗ ដែលមានដូចជា ៖
១. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ស្ថិតនៅផ្លូវលេខ 271 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ (015 979 999)
២. មណ្ឌលសុខភាព ទួលស្វាយព្រៃ
ស្ថិតនៅភូមិ7 សង្កាត់ទួលស្វាយព្រៃ2 ខណ្ឌចំការមន រាជធានីភ្នំពេញ (011 219 922)
៣. មណ្ឌលសុខភាព ផ្សារដើមថ្កូវ
ស្ថិតនៅភូមិ3 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (098 222 243)
៤. មន្ទីរសម្រាកព្យាបាល សុខលាភមេត្រី ១
ស្ថិតនៅអាគារលេខ 47D ផ្លូវលេខ 360 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ (011 398 888)
៥. មន្ទីរព្យាបាលភ្នែក ហូសេង ភ្នំពេញ
ស្ថិតនៅផ្ទះលេខ B2-090 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (098 613 909)៕