នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ខាងភាគីថៃ បានបើកការវាយប្រហារមកលើកម្ពុជាមុននៅប្រាសាទតាមាន់ធំ ជុំវិញជម្លោះរឿងព្រំដែន និង រឿងទាហានជាន់មីននៅតំបន់មុំបី ដែលធ្វើឱ្យកម្ពុជាត្រូវតបតទៅវិញដោយខានមិនបាន។
យ៉ាងណាមិញ ភាគីថៃនៅតែមិនចោលចរិតពូកែលាបពណ៌របស់ខ្លួនឡើយ ដោយបានព្យាយាមបំប៉ោងព័ត៌មានថាកម្ពុជាជាអ្នកផ្ទុះអាវុធដាក់មុន។ លើសពីនេះទៅទៀត ក៏នៅមិនចោលចរិតក្អេងក្អាងដោយបានបង្អួតកងទ័ព សព្វាវុធ និង ជាពិសេសយុទ្ធសាស្រ្តក្បួន «ចក្សពង្សភូវ៉ាណាត» របស់ខ្លួន ដែលថៃខ្លួនឯងជឿថាក្បួននេះជាក្បួនទ័ពពិសេសប្រចាំជាតិ ធ្លាប់ប្រើជាមួយកម្ពុជាម្តងរួចមកហើយ កាលពីសម័យសង្រ្គាមនៅប្រាសាទព្រះវិហារ។
ដោយឡែក ភាគីថៃបានឱ្យដឹងថា នឹងយកយុទ្ធសាស្រ្តក្បួនចក្សពង្សភូវ៉ាណាតនេះមកតទល់ម្តងទៀតជាមួយកម្ពុជា ហើយជឿជាក់យ៉ាងក្អេងក្អាងថានឹងយកឈ្នះកម្ពុជាបាន តែយ៉ាងណាក៏ដោយអំពើអាក្រក់ និង ការបៀនបៀនអ្នកដទៃ គឺមិនអាចសម្រេចបំណងបានឡើយ ហើយភាគីថៃនឹងទទួលកម្មពៀរនេះដោយជាក់ច្បាស់៕
ប្រភព៖ AMARINTV