ពិតណាស់ Miss Supranational Cambodia 2025 កញ្ញា ឈុំ ចាន់ដារ៉ា បានបញ្ចប់បេសកកម្មរបស់ខ្លួនយ៉ាងរលូន ដែលបានតំណាងប្រទេសកម្ពុជាប្រកួតលើឆាកអន្តរជាតិ Miss Supranational 2024 នៅឯប្រទេសប៉ូឡូញ ដ្បិតតែមិនទទួលបានលទ្ធផលល្អ ប៉ុន្តែបវរកញ្ញារូបនេះក៏បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យសម្រាប់កម្ពុជា និង ធ្វើឱ្យអ្នកគាំទ្រមានមោទកភាពខ្លាំងដែរលើឆាកដ៏អស្ចារ្យនេះ។
យ៉ាងណាមិញ ក្រោយពីបានបញ្ចប់បេសកកម្មលើឆាកអន្តរជាតិនេះដែរ មកដល់ព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ កញ្ញា ឈុំ ចាន់ដារ៉ា ក៏បានធ្វើដំណើរពីប្រទេសប៉ូឡូញ ត្រឡប់មកដល់មាតុភូមិវិញហើយ។
ក្នុងដំណើរវិលត្រឡប់មកកម្ពុជាវិញនេះដែរ ឃើញថាបវរកញ្ញា ឈុំ ចាន់ដារ៉ា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីបងប្អូនមិត្តសិល្បៈ ក៏ដូចជាអ្នកគាំទ្របានទៅទទួលស្វាគមន៍ការត្រឡប់មកវិញរបស់នាងយ៉ាងកក់ក្ដៅ ព្រមទាំងក៏មានមហាជនលើបណ្ដាញសង្គមជាច្រើនចែករំលែកសារស្វាគមន៍ដោយក្ដីស្រឡាញ់ពេញចិត្តចំពោះបវរកញ្ញារូបនេះផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖