នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ តាមរយៈផេកហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង ដែលនិយមចែករំលែកនូវចំណេះដឹងហុងស៊ុយបែបវិទ្យាសាស្ត្រ បានចែករំលែកនូវអត្ថប្រយោជន៍ នៃការទទួលទានទឹកអំពៅ ទៅតាមក្បួនហុងស៊ុយ។

ក្នុងនោះលោកគ្រូចិនសែម៉ុង បានបញ្ជាក់ឱ្យបានដឹងថា «ទឹកអំពៅ» អាចជួយលើករាសី សម្រាប់អ្នកត្រូវការ «ធាតុឈើ» ឬ «ធាតុទឹក» អាចពិសាបាន បានទាំងឆ្ញាញ់ ជួយទាំងរាសី។ លោកគ្រូបានបន្ថែមថា នេះជាក្បួនអាហារ ៥ ធាតុ ក្នុងក្បួនប៉ាជឺ ដើម្បីលើករាសីឱ្យឡើងធំ ខ្ពស់ល្អ។

សូមរំឭកផងដែរថា កន្លងមក លោកគ្រូចិនសែម៉ុង ក៏ធ្លាប់លើកឡើងពីអត្ថប្រយោជន៍ «ផ្លែស្ពឺ» តាមក្បួនហុងស៊ុយផងដែរ ដែលក្នុងចំណោមផ្លែឈើនៃធាតុទាំង ៥ របស់ក្បួនធាតុទាំង ៥ នៃប្រទេសចិន «ផ្លែស្ពឺ» គឺស្ថិតនៅក្នុងចំណោមធាតុ «ឈើ» ដូចនេះអ្នកដែលមានរាសីត្រូវការធាតុឈើ ឬ ធាតុភ្លើង ដើម្បីលើករាសីការប្រើប្រាស់ ឬ ហូបផ្លែស្ពឺនេះ ក៏អាចជួយលើករាសីបានមួយចំណែកផងដែរ៕
