(វីដេអូ) នៅខេត្តសៀមរាប កំពុងការសុខៗ ឡានបើកបុកចូលដល់ក្នុងរោង ត្រូវកូនក្រមុំ និង ភ្ញៀវ គួរឱ្យអាណិត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីសោកស្ដាយ ក្រោយបានឃើញករណីអាពាហ៍ពិពាហ៍មួយធ្វើឡើងនៅភូមិជ្រោយនាងពួន ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានឡានមួយគ្រឿងបើកបុកចូលដល់ក្នុងរោងការ បណ្ដាលឱ្យមានជនរងគ្រោះ និង ខូចខាតកម្មវិធីយ៉ាងខ្លាំង។
តាមរយៈវីដេអូដែលបង្ហោះដោយគណនីឈ្មោះ ផេង លីយ៉ាណា បានបង្ហាញពីសកម្មភាពឡាន Pick Up មួយគ្រឿង បើកចូលទៅបុកក្លោងទ្វាររោងការធ្លាយចូលដល់ខាងក្នុងរោង ត្រូវចំកូនក្រមុំ និងភ្ញៀវចូលរួម បណ្ដាលឱ្យរងរបួសផងដែរ។
បើតាមការឱ្យដឹងពីប្រភពខាងលើ ពិធីមង្គលការនោះរៀបចំឡើងនៅក្នុងភូមិជ្រោយនាងពួន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៣ ដែលកូនក្រមុំគឺជាជនជាតិហូឡង់ ឯកូនកម្លោះគឺជាជនជាតិខ្មែរ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖