នាពេលថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានជូនដំណឹងពីកម្មវិធីផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និង ប្រព័ន្ធខេអេចឃ្យូអរ (KHQR) ដែលរួមមានការប្ដូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែកប្ដូរយកក្រដាសប្រាក់រៀលថ្មី ដោយឥតគិតថ្លៃ ការតាំងពិព័រណ៍ និង ការប្រគំតន្ត្រី។
កម្មវិធីនេះ នឹងធ្វើឡើងនៅខេត្តចំនួន ២ រួមមានខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ទៅតាមកាលបរិច្ឆេទដូចខាងក្រោម ៖
១. ខេត្តក្រចេះ
កម្មវិធីធ្វើឡើងនៅថ្ងៃសុក្រ ទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នៅបរិវេណមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តក្រចេះ អាចចូលរួមដោយសេរី ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៧:០០ នាទីល្ងាច។
២. ខេត្តស្ទឹងត្រែង
កម្មវិធីធ្វើឡើងនៅថ្ងៃចន្ទ ទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នៅទីលានតេជោសន្តិភាព ខេត្តស្ទឹងត្រែង អាចចូលរួមដោយសេរី ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៧:០០ នាទីល្ងាច។
ចំពោះកម្មវិធីទាំង ២ នេះផងដែរ នឹងមានការប្ដូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ប្ដូរយកក្រដាសប្រាក់រៀលថ្មី ដោយឥតគិតថ្លៃ រួមទាំងការតាំងពិព័រណ៍ និង ការប្រគំតន្ត្រីផងដែរ៕