នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ កងទ័ពថៃ បានចោទប្រកាន់កងទ័ពកម្ពុជាបានបំពានលើតំបន់ឈប់បាញ់ តែការចោទប្រកាន់នេះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោល ចំណែកឯលោក Phumtham វិញក៏បានអះអាងពីភាពស្ងប់ស្ងាត់ផងដែរ ដែលនេះគឺផ្ទុយពីការចោទប្រកាន់ពីកងទ័ពថៃ។
ក្នុងនោះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai បាននិយាយថា ព្រំដែនកម្ពុជា និង ថៃ ជាទីដែលការវាយប្រយុទ្ធគ្នាផ្ទុះឡើងចាប់ពីសប្ដាហ៍មុន បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។
តាមរយៈលោក Phumtham ផ្ទាល់បាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅមុនកិច្ចចរចារវាងមេបញ្ជាការយោធាតំបន់នៃប្រទេសទាំង២ «មិនមានការផ្ទុះជម្លោះកើនឡើងទេ បច្ចុប្បន្ន ស្ថានការណ៍គឺស្ងប់ស្ងាត់»។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីស្ដីទីថៃ៕