ខឹងមិនព្រមនៅជាមួយ ទូរស័ព្ទទៅ ២ ដងមិនលើក ជិះម៉ូតូទៅក-ា/-ប់សង្សារដល់កន្លែងធើ្វការ រួចលោ/.តទឹ-កតែមិនស្ល-ា/ប់ ត្រូវប៉ូលិសក្របួចជាប់

Share This

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅវេលាម៉ោង ១:០០ នាទី ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ មានករណីបុរសម្នាក់បានជិះម៉ូតូទៅកាប់សង្សាររបស់ខ្លួននៅកន្លែងធ្វើការ នៅហាងចរណៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ភូមិក្បាលជ្រោយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឱ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ រួចរូបគេបានជិះម៉ូតូទៅលោតទឹកពីលើស្ពានព្រែកសំរោង តែមិនស្លាប់ ដោយសារមានទូកនេសាទជួយសង្គ្រោះទាន់ពេលវេលា។

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ភ័ក្រ្ត សុវណ្ណារ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ វែង ស្រីឡែន ភេទស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកហាងចរណៃ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ ២០២៣ ជនរងគ្រោះ និង ជនសង្ស័យមានទំនាក់ទំនងស្នេហានឹងគ្នា ហើយជនសង្ស័យក៏ឱ្យជនរងគ្រោះទៅរស់នៅជាមួយគ្នានៅផ្ទះជនសង្ស័យ តែជនរងគ្រោះមិនព្រម ទើបមានទំនាស់ពាក្យសម្តីនឹងគ្នា ពេលនោះជនសង្ស័យគំរាមជនរងគ្រោះថា បើចង់បែកពីខ្ញុំមានអ្នកថ្មី ខ្ញុំនឹងកាប់សម្លាប់ចោល។

រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១:០០ នាទី រសៀល ជនរងគ្រោះកំពុងធ្វើការនៅក្នុងហាង ក៏ត្រូវបានជនសង្ស័យទាក់ទងទូរស័ព្ទទៅ ២ ដង តែជនរងគ្រោះមិនលើកនិយាយ ធ្វើឱ្យជនសង្ស័យខឹង ជិះម៉ូតូទៅឈប់មុខហាងចាប់ទាញជនរងគ្រោះមកក្រៅ រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំក្បាល និង កាប់ជើងឆ្វេងដាច់ឆ្អឹង (របួសធ្ងន់) រួចជិះម៉ូតូគេចឡើងលើស្ពានព្រែកសំរោងដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ ដោយសារមានប្រជានេសាទជួយទាន់ពេលវេលា។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូរវៀត ហើយសមត្ថកិច្ចរកឃើញវត្ថុតាងកាំបិតប៉័ងតោ ១, ម៉ូតូ ១ គ្រឿង (របស់ជនសង្ស័យ) និង បាន ឃាត់ខ្លួនជនសង្ស័យខាងលើយកទៅសួននាំនៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការនីតិវិធីតាមផ្លូវច្បាប់៕

ប្រភព ៖ CNC

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ពលរដ្ឋថៃ នៅស្រះកែវ ប្រមូលគ្នាមកតវ៉ាទាំងទន្ទឹងទិស ស្រែកដេញពលរដ្ឋខ្មែរជាម្ចាស់ស្រុក ចេញដោយមិនរអៀសមាត់

ចេញមកបាតផ្សារម្នាក់ទៀតហើយ! Influencer ថៃម្នាក់ ណែនាំឱ្យទាហានថៃបាញ់ទឹកលូបង្គន់ដាក់ប្រជាពលរដ្ឋខ្មែរ ដែលតវ៉ារើបន្លាលួសចេញ

វង្វេងធ្ងន់ធ្ងរ! រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចេញបញ្ជាឱ្យចាត់ការតាមច្បាប់ចំពោះប្រជាជនខ្មែរ ដែលបានតវ៉ារើបន្លាលួសចេញនៅឃុំអូរបីជាន់

រសៀលនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី បានចុះសង្កេតទីតាំងជាក់ស្ដែង ចំណុចភូមិជោគជ័យ

ឃើញខ្មែរស្រុះដៃគ្នាល្អ ក៏ធ្វើតាម! ថ្ងៃនេះ ទាហានថៃ បានប្រមូលប្រជាជនថៃ និង ប្រើឱ្យពួកគេឈរស្រែកតវ៉ា ទល់មុខភូមិសាស្ត្រតំបន់អូរបីជាន់

សាលារៀនឯកជននៅថៃ បានបិទទ្វារបណ្តើរៗ ព្រោះគ្មានសិស្សចូលរៀន ដោយសារឪពុកម្ដាយគ្មានលទ្ធភាពបង់លុយ

អ្នកគ្រូណាលីបង្ហើបត្រួសៗ បើចង់ឱ្យខ្មែរយើងខ្លាំង សេដ្ឋកិច្ចខ្លាំង ប្រជាជនមានជីវភាពល្អប្រសើរ យើងគួរចាប់ផ្ដើមធ្វើរឿង ៤ យ៉ាងនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ