ផុសក្នុង Story ម្តង! ពេជ្រ សូលីកា ទទួលស្គាល់មានការសន្ទនា ១១ នាទីជាង តែសុំមិនបកស្រាយ ហើយនិយាយខ្លីថា «ចែកកន្លែងគ្នារស់ទៅ»

Share This

បន្ទាប់ពីរឿងរ៉ាវផ្ទុះការវែកញែកបែកផ្សេងពីមហាជនលើបណ្ដាញសង្គម ដែលជាប្រធានបទក្ដៅគគុកពាក់ព័ន្ធរវាងរៀមច្បង និង សិស្សប្អូននោះ មកដល់ព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ តារាច្រៀងស្រី ពេជ្រ សូលីកា ក៏បានចេញបង្ហោះសារលើកដំបូង ដោយរៀបរាប់ក្នុងន័យមិនចង់ធ្វើការបកស្រាយវែងឆ្ងាយច្រើន ដោយបានបោះសម្ដីចុងក្រោយថាមាសសុទ្ធមិនខ្លាចភ្លើង។

យ៉ាងណាមិញ ក្រោយពីបង្ហោះសារយ៉ាងវែងនោះដែរ ក៏បានឃើញតារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរៀបរាប់បន្ថែមលើ Story ហ្វេសប៊ុកទៀត ដោយនាងបានបង្ហើបទាក់ទងនឹងសារសំឡេងនៃការសន្ទនាទាក់ទងនឹងរឿងរ៉ាវផ្ទុះវែកញែកនោះ ដែលមានរយៈ ១១ នាទី ដោយនាងអះអាងថាបានថតរក្សាទុក និង មិនបានកាត់ត ឬលុបចោលភាគីម្ខាងណាឡើយ។

ក្នុងនោះដែរ អ្នកនាង ពេជ្រ សូលីកា ក៏បានបញ្ជាក់ឱ្យដឹងថា ដោយសារនាងមិនចូលចិត្តការបកស្រាយតាំងពីដើមមក និង សុំបញ្ចប់រឿងរ៉ាវដោយមិនត្រូវការបកស្រាយនាំឱ្យកាន់តែវឹកវរបន្តទៀត ដោយនាងបានបោះសម្ដីបែបខ្លីៗ «ចែកកន្លែងគ្នារស់ទៅ» ទៀតផង។

សារនោះ អ្នកនាង ពេជ្រ សូលីកា បានរៀបរាប់ថា ៖ «ការសន្ទនា ពីដើមហេតុនៃសាច់រឿង មានរយៈពេលសរុបទាំងអស់ 11 នាទីជាង បន្ទាប់ពីនាងខ្ញុំ បានធ្វើការថតរក្សារទុក ដោយមិនបានកាត់ត ឬ លុបចោលភាគីម្ខាងណាឡើយ But I need peace និង មិនចូលចិត្តបកស្រាយតាំងពីដើម ខ្ញុំជាតារាចម្រៀង ត្រូវមានកេរ្តិ៍ឈ្មោះកិត្តិយសល្អ ភាពល្បីល្បាញដែលនាងខ្ញុំមាន គឺបានមកពីសម្ថភាព និង សំឡេង ដូច្នេះហើយ ខ្ញុំធ្វើតែទីផ្សារចម្រៀងតែមួយមុខគត់ ព្រោះខ្ញុំដឹងថា ការទាមទាររបស់មនុស្ស គឺ គ្មានពាក្យថាឆ្អែតនោះទ ត្រូវបកស្រាយហើយបកស្រាយទៀត បើគេចង់ស្វែងយល់ពីយើង គេនឹងយល់តាំងពីដំបូង សរុបមក អ្វីដែលខ្ញុំចង់បាន គឺនាងខ្ញុំចង់បញ្ចប់ មិនត្រូវការបកស្រាយ នាំឱ្យភាពវឹកវរបន្តទៀតទេ ព្រោះតាំងពីមានបញ្ហាមក ខ្ញុំមិនដែលគិតថាចង់ពាក់ព័ន្ធបន្តទៀតឡើយ ខ្លីៗ «ចែកកន្លែងគ្នារស់ទៅ»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

តោមួយហ្វូងក្នុងសួនសត្វល្បីនៅថៃ រោមត្របា/ក់ស៊ីអ្នកថែសួន ក្នុងរូបភាពគួរឱ្យរ-ន្ធ.-ត់

(វីដេអូ) ទាន់ហេតុការណ៍! ពេលនេះ មានករណីអគ្គិភ័យឆាបឆេះរថភ្លើងមួយគ្រឿង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ចូលខែថ្មីជីវិតដូចសាបៗ! តស់ មកដឹងពីរាសីឆ្នាំទាំង ១២ ក្នុងខែ «កញ្ញា» មានឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះទៀតមិនសូវល្អទេ

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

ព័ត៌មានបន្ថែម

ក្រោយទទួលបានសេរីភាពវិញ Noudy ស្រូតទៅវត្ត លែងសត្វ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកឋាន

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

ស្ងាត់ៗ Goofy ក្លាយជាប៉ាៗវ័យក្មេង ដោយប្រកាសត្រៀមស្វាគមន៍កូនស្រីនៅថ្ងៃស្អែក និង ដាក់ឈ្មោះឱ្យយ៉ាងពីរោះមានអត្ថន័យ

វីរសិល្បករជើងចាស់ផ្នែចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ត្រូវបានព្រះមហាក្សត្រ តែងតាំង ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ផ្ដល់ឋានៈជាឯកឧត្តម

(វីដេអូ) ដើរហាលខ្យល់ ហាលភ្លៀង! កុយ អេនណា ថាមិននឿយហត់ ពេលឃើញបងប្អូនយាយតាអ្នកភូមិចាំទទួលគ្រប់កន្លែង

មានសេរីភាពពីការឃុំឃាំង នូឌី បង្ហោះសារទៅកាន់គ្រួសារស-ពភ្លែត ពាក់ព័ន្ធនឹងរឿងរ៉ាវអាក្រក់ដែលបានកើតឡើង

អ្នកផលិតមាតិកាកូរ៉េម្នាក់ ឡើងថតវីដេអូលើភ្នំភ្លើង បែរត្រូវខ្យល់បោកទម្លាក់ចូលភ្នំរហូតអស់បុណ្យទាំងវ័យក្មេង

ធ្លាប់ជ្រកក្រោមទ្រនំរួមគ្នាជាង ២០ ឆ្នាំមុន ហេង ពិទូ និង សាន រ័ត្នបញ្ញាស័ក្ត នៅរក្សាមិត្តភាពជិតស្និទ្ធមិនប្រួលប្រែ

ស្វែងរកព័ត៌មាន​ ឬវីដេអូ