![ស្ថានភាពកំពុងតានតឹង! ម៉ាច ដាវី ផុសសារ Sad បន្តិច តែមិនបោះបង់ការខំប្រឹងដាច់ខាត](https://www.popular.com.kh/wp-content/uploads/2024/06/1196.jpg)
ស្ថានភាពកំពុងតានតឹង! ម៉ាច ដាវី ផុសសារ Sad បន្តិច តែមិនបោះបង់ការខំប្រឹងដាច់ខាត
ពិតណាស់ ថ្មីៗនេះ ស្របពេលកំពុងធ្វើការប្រកួតប្រជែងយ៉ាងស្វាហាប់ និង បង្ហាញភាពលេចធ្លោខ្លាំងក្នុងកម្មវិធី Miss Grand Cambodia 2024 ស្រាប់តែបេក្ខភាពបវរកញ្ញា ម៉ាច ដាវី Miss Grand រតនគិរី ២០២៤ ធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើល និង វែកញែកខ្លាំង ខណៈធ្លាយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតឯកជនរបស់នាង។
ជុំវិញរឿងនេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញការចែករំលែកនូវរូបភាព និង វីដេអូពេញបណ្ដាសង្គម ដែលត្រូវបានគេដឹងថាបេក្ខភាពបវរកញ្ញារូបនេះធ្លាប់រៀបការរួចហើយកាលពីអំឡុងឆ្នាំ ២០២២ កន្លងទៅ។
បន្ទាប់ពីផ្ទុះរឿងរ៉ាវឯកជនក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងវិស័យបវរកញ្ញានេះដែរ ក៏បានឃើញស្ថាប័ន Miss Grand តំណាងខេត្តរតនគិរី បានបង្ហោះច្រានចោលព័ត៌មានទាំងអស់ថាមិនមែនជាការពិតឡើយ។
ស្របពេលនេះដែរ លើគណនីហ្វេសប៊ុករបស់បេក្ខភាពបវរកញ្ញា ម៉ាច ដាវី ក៏បានបង្ហោះសារបង្ហាញការអរគុណដល់អ្នកគាំទ្រជាទីស្រឡាញ់របស់នាង ដែលបានផ្ដល់កម្លាំងចិត្តដ៏កក់ក្ដៅចំពោះនាងក្នុងស្ថានភាពនេះដែរ។
សារនោះ កញ្ញា ម៉ាច ដាវី បានរៀបរាប់ថា ៖ «ក្នុងកាលៈទេសៈខ្លះ វាពិតជាលំបាក តែអ្នកគាំទ្រជាទីស្រឡាញ់របស់នាងខ្ញុំគ្រប់គ្នា គឺជាកម្លាំងជំរុញចិត្តដែលអាចឱ្យនាងខ្ញុំបោះជំហានដើរទៅមុខបានដោយភាពកក់ក្តៅ»៕