![អ្នកគាំទ្របារម្ភ ក្រោយសុខៗ ឃើញសុជាតិ សមាជិកក្រុម ក្មេងខ្មែរ ចូលពេទ្យវះកាត់ព្យាបាលជំងឺ](https://www.popular.com.kh/wp-content/uploads/2024/05/Cheat.jpg)
អ្នកគាំទ្របារម្ភ ក្រោយសុខៗ ឃើញសុជាតិ សមាជិកក្រុម ក្មេងខ្មែរ ចូលពេទ្យវះកាត់ព្យាបាលជំងឺ
នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ នេះ អ្នកគាំទ្រសមាជិកក្រុមចម្រៀង ក្មេងខ្មែរ គឺលោក ជា សុជាតិ មានក្តីបារម្ភជាខ្លាំង ក្រោយពីបានឃើញភរិយារបស់លោក បានបង្ហោះរូបភាពលោកកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ។
ក្នុងនោះ បើតាមកាឱ្យដឹងពីអ្នកនាង Laksmey ភរិយាលោក ជា សុជាតិ បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា លោក សុជាតិ ទើបតែចេញពីបន្ទប់វះកាត់មុននេះបន្តិច។
ភរិយា លោក ជា សុជាតិ បានបញ្ជាក់ថា ស្វាមីរបស់អ្នកនាង រលាកក្នុងច្រមុះ រហូតមានខ្ទុះ និង បង្ករឱ្យវៀចឆ្អឹងច្រមុះថែមទៀតផង។ យ៉ាងណាមិញ ក្រោយពីទទួលដំណឹងនេះ អ្នកគាំទ្រក៏បានចូលរួមជូនពរ ដល់ លោក ជា សុជាតិ ឱ្យឆាប់ជាសះស្បើយ និង បានចេញពីមន្ទីរពេទ្យឆាប់ៗផងដែរ៕