![ពូកែណាស់! វ័យត្រឹម ១២ ឆ្នាំ តារាសម្តែងវ័យក្មេង ម៉ានីកា ឈ្នះមេដាយមាស ក្នុងការប្រឡងគណិតវិទ្យា](https://www.popular.com.kh/wp-content/uploads/2024/05/Ka-1.jpg)
ពូកែណាស់! វ័យត្រឹម ១២ ឆ្នាំ តារាសម្តែងវ័យក្មេង ម៉ានីកា ឈ្នះមេដាយមាស ក្នុងការប្រឡងគណិតវិទ្យា
មហាជនបានជ្រាបហើយពីតារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ដែលទើបតែមានវ័យ ១២ ឆ្នាំទេ តែនាងតូចកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងទេពកោសល្យសម្តែងក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លងមក។
ម៉្យាងវិញទៀត ទោះបីជាអាយុនៅតិចក៏ពិតមែនតែកុមារី សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ នៅក្នុងវិថីសិល្បៈ ក៏ព្រោះតែនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។ លើសពីនោះ ម៉ានីកា មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែតារាស្រីវ័យក្មេងមានដុងសិល្បៈពេញខ្លួន ពោលគឺអាចរាំរបាំ និង ច្រៀងថែមទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ កុមារី សរពេជ្ញ ម៉ានីកា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង ចូលរួមអបអរសាទរដល់នាង ដែលទទួលបានមេដាយមាស ក្នុងការប្រឡងគណិតវិទ្យា SASMO។
ក្នុងនោះ ម៉ានីកា បានធ្វើឱ្យមហាជនសរសើរថា នាងនៅក្មេងមិនត្រឹមតែពូកែចេះរកប្រាក់ចំណូលតាំងពីតូចនោះទេ តែ ម៉ានីកា រៀនពូកែ និង ខិតខំរៀនសូត្របានយ៉ាងល្អ បើជានាងត្រូវរវល់សម្តែងក្នុងពេលសិក្សាក្តី៕
![](https://www.popular.com.kh/wp-content/uploads/2024/05/438174755_993126408841869_439388389138441830_n.jpg)