(វីដេអូ) វ៉ាវ! MV ថ្មីរបស់ សីហា ហា សហការនឹងតារាចម្រៀងជប៉ុនមិនត្រឹមបង្ហាញពីវប្បធម៌ខ្មែរ នៅមានបញ្ជូលទីតាំងទេសចរណ៍កម្ពុជាទៀត
កាលពីពេលថ្មីៗកន្លងទៅ អ្នកគាំទ្រតារាចម្រៀង Original Song លោក សីហា ហា ច្បាស់ជាបានដឹងមកហើយ ពីការសហការផលិតបទចម្រៀងរួមគ្នារបស់លោកក្នុងនាមជាសិល្បករកម្ពុជា និង ក្រុមចម្រៀង DELI – ZONE របស់ប្រទេសជប៉ុន។
យ៉ាងណាមិញ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ MV របស់តារាចម្រៀងកម្ពុជា និង ក្រុមចម្រៀងជប៉ុនខាងលើ បានចេញជាផ្លូវការហើយ ដោយបទនោះមានចំណងជើងថា «Lady named “Yes or No»។
បទចម្រៀងដែលមានការបកស្រាយជាភាសាអង់គ្លេស និង ខ្មែរនោះដែរ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្តយ៉ាងខ្លាំង ក៏ព្រោះបទ «Lady named “Yes or No» គឹមានការរួមបញ្ជូលគ្នានូវចង្វាក់រ៉េប និង បទចម្រៀងពីដើមរបស់កម្ពុជា គឺបទ «នោអើយស្រីនោ»។
លើសពីនោះអ្វីកាន់តែគួរឱ្យសរសើរ MV នៃចម្រៀងថ្មីរបស់លោក សីហា ហា និង ក្រុម DELI – ZONE គឹបានបង្ហាញនូវតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា រួមមាន ផ្សារធំថ្មី, មុខព្រះបរមរាជវាំង, វិមានឯករាជ្យ, អាគារវឌ្ឍនៈ និង ក្រុងព្រះសីហនុ ជាដើម៕
សូមទស្សនា វីដេអូខាងក្រោម៖