(វីដេអូ) បទឥណ្ឌាកំពុងល្បីលើ Tik Tok គេយកទៅថតផាត់មុខ ការពិតចេញតាំងពីឆ្នាំ ២០០១
មួយរយៈក្រោយនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok ច្បាស់ជាបានឃើញមកហើយ នូវវីដេអូនៃការផាត់មុខបែបនឥណ្ឌាយ៉ាងទាក់ទាញពីសំណាក់អ្នកលេងច្រើនប្រទេស ដោយមានការអមនូវបទចម្រៀងឥណ្ឌាមួយបទយ៉ាងពីរោះជក់ចិត្តទៀតផង។
ការលេងផាត់មុខ និង ធ្វើកាយវិការតាមរយៈចង្វាក់ភ្លេងឥណ្ឌានោះដែរ ត្រូវបានអ្នកលេង Tik Tok ដាក់ hastag ថា #asokamakeup និង មានការចូលរួមលេងពីសំណាក់អ្នកលេង Tik Tok នៅកម្ពុជា និង បុគ្គលល្បីៗលើបណ្តាញសង្គមទៀតផង។
ជាក់ស្តែងបទចម្រៀងឥណ្ឌាល្បី ដែលកំពុងពេញនិយមលេងនៅលើ Tik Tok នោះ ចេញតាំងពីឆ្នាំ ២០០១ ដោយបទនោះ គឺមានចំណងជើងថា «San Sanana» បកស្រាយដោយ Alka Yagnik ដោយចាក់នៅក្នុងរឿង Asoka សម្តែងដោយតួអង្គល្បី គឺ លោក Shah Rukh Khan និង នាងKareena៕