ភ្ញាក់ផ្អើល! មាស សុខរតនៈ បងប្រុស មាស សុខសោភា ហួសចិត្ត ប្រឡូកសិល្បៈជាង ២៧ ឆ្នាំ តែគ្មានឈ្មោះជា «សិល្បករ»
លោក មាស សុខរតនៈ ដែលត្រូវបានគេស្គាល់ថាជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា និង ជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះម្នាក់ ព្រមទាំងមានសមត្ថភាព ទេពកោសល្យ និង ស្នាដៃជាច្រើនក្នុងវិស័យសិល្បៈផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះអ្វីដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ចំពោះ លោក មាស សុខរតនៈ ខណៈសុខៗបានឃើញលោកបង្ហោះសារមួយយ៉ាងភ្ញាក់ផ្អើលលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ហាក់ទម្លាយនូវអារម្មណ៍អន់ចិត្ត ដែលរៀបរាប់ឱ្យដឹងថាខ្លួនបានប្រឡូកសិល្បៈជាច្រើនទម្រង់រយៈពេល ២៧ ឆ្នាំទៅហើយ ប៉ុន្តែបែរជាមិនមានឈ្មោះជា «សិល្បករ» ដូចគេទៅវិញ។
ក្នុងនោះ លោក មាស សុខរតនៈ បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកថា ៖ «២៧ ឆ្នាំដែលខ្ញុំប្រឡូកសិល្បៈ ស្ទើរតែគ្រប់ទម្រង់ ប៉ុន្តែបែរជាមិនមានឈ្មោះជា សិល្បករ គួរឱ្យអស់សំណើចខ្លាំងណាស់»៕