សិល្បៈកាក់កប! ហេង បូនីកា ចាយជីវិតហាយសូរជះលុយទិញរថយន្តថ្មីកាដូឱ្យខ្លួនឯងក្នុងថ្ងៃកំណើត
តារាសម្ដែងស្រីវ័យក្មេង ហេង បូនីកា បច្ចុប្បន្ននាងហាក់កាន់តែបោះជំហានយ៉ាងជោគជ័យនៅក្នុងវិស័យសិល្បៈ ដោយក្រៅពីការងារថតកុន ស្រីស្អាតរូបនេះក៏ក្ដោបបានការងារថតស្ពតពាណិជ្ជកម្ម និង ការងារស្ថិតក្នុងរង្វង់សិល្បៈផ្សេងៗទៀតជាច្រើន។
លើសពីនេះ ឃើញថា កញ្ញា ដាវ ដាវីកា តែងទទួលបានការចាប់អារម្មណ៍សរសើរពីអ្នកគាំទ្រជាមួយសមត្ថភាពផ្សេងៗរបស់នាងក្នុងវិស័យសម្ដែង ព្រមទាំងរូបសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់ក្រមិចក្រមើមរបស់នាង។
ក្រៅពីវិស័យសម្ដែងភាពយន្ត ដាវ ដាវីកា ក៏បានប្រឡូកចូលវិស័យបវរកញ្ញាដែរ ដោយបច្ចុប្បន្ននាងជាប់ឈ្មោះជាបវរកញ្ញាលំដាប់រងទី ២ នៃកម្មវិធី Miss Universe Cambodia 2022។ យ៉ាងណាមិញ ពេលនេះដែរ ហេង បូនីកា ក៏កំពុងមានសន្ទុះទីផ្សារខ្លាំងក្នុងអាជីពជាពិធីការិនី ដែលលេចមុខគ្រប់កម្មវិធីតូចធំជាច្រើន។
ដោយឡែក ស្របពេលសិល្បៈកាន់តែជោគជ័យ តារាស្រី ហេង បូនីកា ក៏បានបង្ហាញជីវិតឯកជនយ៉ាងហាយសូរ ដោយថ្មីៗនេះ កៀកថ្ងៃកំណើត ហេង បូនីកា បានចាយលុយញើសឈាមផ្ទាល់ខ្លួនទិញរថយន្តទំនើបថ្មីសន្លាងជាកាដូសម្រាប់ខ្លួនឯងផងដែរ៕