ក្តៅៗ! តូតា លើកឡើងជុំវិញរឿង គង់ ចាន់ស្រីមុំ ផុសរូបបាញ់ទឹកនៅថៃ និង បវរកញ្ញាថៃផុតរូបនៅអង្គរវត្តខុសកាលៈទេសៈដូចគ្នា តែទទួលលទ្ធផលខុសគ្នា
ដូចមហាជនបានជ្រាបមកហើយ ក្រោយពីមានការប្រតិកម្មលើរូបប៉ុន្មានសន្លឹករបស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលផុសនៅថ្ងៃចូលឆ្នាំថ្មីនាប្រទេសថៃ ទីបំផុតម្ចាស់សាម៉ីខ្លួនបានចេញមុខសុំទោស និង លើកហេតុផលពីដំណើរដើមទងនៃការផុសរូបនោះហើយថាជាកំហុសអចេតនា។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ នេះ តារាសម្តែង ម៉ាក់ សែនសូនីតា ហៅ តូតា ស្រាប់តែបានបង្ហោះសារមួយវែកញែកបន្ថែមជុំវិញរឿងអ្នកនាង គង់ ចាន់ស្រីមុំ ដោយថែមទាំងភ្ជាប់ជាមួយរឿង Miss Grand ខេត្តបុរីរ័ម ២០២៤ របស់ថៃដែលមកថតនៅមុខអង្គរវត្តទៀតថាអ្នកទាំងពីរផុសរូបខុសកាលៈទេសៈដូចគ្នា តែទទួលបានលទ្ធផលខុសគ្នា។
សារនោះ អ្នកនាង តូតា បានរៀបរាប់ថា ៖ «ជនជាតិនេះ Post ខុសកាលៈទេសៈដូច បងមុំ ដែរ! ខ្លួនឯងជាតារាជនជាតិថៃ ម៉េចមិនផុសសង្រ្តាននៅថៃខ្លួនឯងទៅ មកផុសរូបថតដែលថតនៅអង្គរវត្តរបស់ខ្មែរទៅវិញ? ហើយមួយទៀត ឆ្ងល់ណាស់! ម៉េចប្រជាជនគេឃើញអ៊ីចឹងអត់មានរិះគន់ ហើយជេរម្នាក់តារាថៃនឹងអ៊ីចឹង? មកនិយាយរឿង បងមុំ វិញ គាត់ Post ខុសក្នុងកាលៈទេសៈដែរ តែប្រជាជនថៃអត់មានណាគេជេរគាត់ផង គេមានតែ share អរគុណគាត់ ដែលបានប្រូម៉ូតឱ្យប្រទេសគេ ហើយចង់ឱ្យ បងមុំ ទៅនៅប្រទេសនឹងទៀត។ នែក…គិតចំណុចនឹងឡើងវិញហា៎… ម៉េចខ្មែរយើងនាំគ្នាធ្វើដាក់ខ្មែរគ្នាឯងអ៊ីចឹង?»៕