(វីដេអូ) មោទកភាព! DJ ខ្មែរ Maily យកបទ Time To Rise របស់លោកតា គង់ ណៃ និង វណ្ណដា ចាក់កក្រើកនៅអូស្ត្រាលី
មហាជននិយមតាមដានវិស័យសិល្បៈ ច្បាស់ជាបានជ្រាបហើយថា កន្លងមកមានតារាប្រុសស្រីជាច្រើនមកហើយ ដែលត្រូវបានអញ្ជើញទៅសម្តែងច្រៀងនៅឯក្រៅប្រទេស។
យ៉ាងណាថ្មីៗនេះ មហាជនក៏កំពុងចាប់អារម្មណ៍ខ្លាំងទៅកាន់ DJ ល្បីប្រចាំប្រទេសកម្ពុជាគឺ DJ Maily ដែលត្រូវបានក្លឹបកម្សាន្តល្បីៗនៅឯប្រទេសអូស្ត្រាលី បានអញ្ជើញនាងទៅចាក់ភ្លេងនៅទីនោះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ មិនត្រឹមតែភាពល្បីល្បាញរបស់ DJ Maily រហូតមានឱកាសលើវិស័យចាក់ភ្លេងលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែក្នុងការបង្ហាញវត្តមានក្នុងក្លឹបកម្សាន្តនាឯទីក្រុង Melborn និង Sydny ជាដើមនោះ DJ Maily បានយកនូវបទ «Time To Rise» ដោយបន្លឺសំឡេងចាប៉ីដងវែង សំឡេង លោកតា គង់ ណៃ និង វណ្ណដា បង្ហាញនូវមោទកភាពយ៉ាងខ្លាំងទៀតផង៕
ចុចទីនេះដើម្បីទស្សនាវីដេអូទី ១៖