(វីដេអូ) គង់ ចាន់ស្រីមុំ សំពះសំណូមពរសុំចិត្តឱ្យមហាជន សូមរិះគន់ក្នុងន័យស្ថាបនាល្អជាងជាន់ពន្លិច
ពិតណាស់ ជុំវិញរឿងរ៉ាវដែលតារាសម្ដែង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួននាំគ្នារិះគន់មិនពេញចិត្តទៅលើសកម្មភាពដែលអ្នកនាងបានបង្ហោះរូបភាពលេងជះទឹកយ៉ាងសប្បាយរីករាយនៅលើទឹកដីប្រទេសថៃកាលពីប៉ុន្មានមុននោះ មកដល់ពេលនេះលើបណ្ដាញសង្គមក៏ពុំទាន់ស្ងប់ស្ងាត់នៅឡើយ។
យ៉ាងណាមិញ ស្របពេលត្រូវបានមហាជនមួយចំនួនធ្វើការរិះគន់ និង វែកញែកខ្លាំងនៅលើបណ្ដាញសង្គម តារាស្រី គង់ ចាន់ស្រីមុំ ក៏ហាក់ស្ងប់ស្ងាត់មិនចេញមុខឆ្លើយតបអ្វីឡើយ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ក៏បានឃើញអ្នកនាង Add Story លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញការអរគុណចំពោះក្រុមអ្នកគាំទ្រដែលយល់ និង ផ្ដល់កម្លាំងដល់រូបនាងជុំវិញរឿងរ៉ាវខាងលើនេះ។
ដោយឡែក មកដល់យប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ នេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានធ្វើការឡាយលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួន ដោយធ្វើការនិយាយបកស្រាយប្រាប់ពីមូលហេតុទាំងអស់ និង ទទួលយកការិះគន់ ព្រមទាំងទទួលស្គាល់កំហុស ប៉ុន្តែនាងគ្មានចេតនាក្នុងការបង្ហោះរូបទាំងនោះ រហូតធ្វើឱ្យមហាជនមិនពេញចិត្តឡើយ។
លើសពីនេះ បន្ទាប់ធ្វើការបកស្រាយពីមូលហេតុ និង ទទួលស្គាល់កំហុសសុំទោសមហាជនចំពោះទង្វើដោយអចេតនានេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានសំពះសំណូមពរដល់អ្នកសិល្បៈ និង មហាជនចំនួនដែលបានរិះគន់លើរូបនាង ដោយសុំចិត្តឱ្យរិះគន់ដើម្បីស្ថាបនាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖