(វីដេអូ) រឿងអូសបន្លាយច្រើនថ្ងៃ គង់ ចាន់ស្រីមុំ ទើបទម្លាយមូលហេតុមិនបានចេញមុខសុំទោសភ្លាមៗ
មហាជននិយមតាមដានបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើនច្បាស់ជាបានជ្រាបហើយថា នៅប៉ុន្មានថ្ងៃមុននេះតារាសម្ដែង គង់ ចាន់ស្រីមុំ ហាក់រងនូវការរិះគន់ដូចទឹកបាក់ទំនប់ពីបណ្ដាអ្នកលេងបណ្ដាញសង្គម បន្ទាប់ពីតារាស្រីរូបនេះទៅដើរលេងកម្សាន្តនៅលើទឹកដីថៃ ហើយថតរូបពេលកំពុងលេងជះទឹកនៅលើទឹកដីថៃ ហើយសរសេរ Caption បង្ហោះលើហ្វេសប៊ុកថា «រីករាយបុណ្យចូលឆ្នាំថ្មី»។
យ៉ាងណាមិញ អ្នកនាង គង់ ចាន់ស្រីមុំ ក៏មិនបានសំងំនៅយូរនោះដែរ ពោលគឺកាលពីយប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ នាងក៏បានចេញមក Live លើផេកហ្វេសប៊ុកផ្លូវការពីមូលហេតុនៃការបង្ហោះរូបធ្វើឱ្យមានការប្រតិកម្មពេញប្រទេស។
តាមរយៈការរៀបរាប់របស់ គង់ ចាន់ស្រីមុំ បានឱ្យដឹងថា ៖ «… ការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ និង មានការថតរូបផុសនោះឡើង គឺនាងបាននាំមិត្តភក្តិមកពីសហរដ្ឋអាមេរិកដើរកម្សាន្ត ក៏ព្រោះតែមិត្តចង់ទៅ ហើយយូរៗមិត្តមកពីក្រៅប្រទេសគឺមិនអាចទុកគ្នាចោលនោះទេ!»។
លើសពីនោះ អ្នកនាង បន្តទៀតថា ៖ «… នាងពិតជាមិនមានចេតនាក្នុងការផុសរូបនោះឡើងឡើយ ក៏ព្រោះតែនាងគិតថាជាការផុសធម្មតា ហើយម្យ៉ាងទៀតដំបូងពេលមានប្រតិកម្ម នាងក៏មិនបានដឹងថាមូលហេតុអ្វីដែរ ដែលធ្វើឱ្យមហាជនខឹងសម្បាបែបនេះ។ ដូច្នេះនាងលុបរូបភាពនោះចេញសិន ទើបទៅស្វែងរកមូលហេតុដំបូង ទើបនាងដឹងថាមកពីមូលហេតុអ្វី»។
អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបញ្ជាក់ក្នុងវីដេអូសុំទោសផងដែរ បន្ទាប់ពីមានមហាជនលើកឡើងថា រឿងរ៉ាវក្តៅយ៉ាងនេះហើយហេតុអ្វីនាងហាក់រក្សាភាពស្ងប់ស្ងាត់មិនព្រមចេញមុខបកស្រាយអ្វីសោះ។ ក្នុងនោះអ្នកនាង គង់ ចាន់ស្រីមុំ បានបញ្ជាក់ពីមូលហេតុមិនចេញមុខមកសុំទោសភ្លាមៗថា ៖ «អ្នកនាងជឿជាក់ថាស្របពេលមហាជនកំពុងខឹងខ្លាំងបែបនេះ បើនាងចេញមកច្បាស់ណាស់នឹងមិនស្តាប់ហេតុផល និង មិនព្រមទទួលហេតុផលនោះទេ។ ដូច្នេះចាំមហាជនត្រជាក់ចិត្ត ស្ងប់អារម្មណ៍ជាមុនសិន ចាំចេញមកនិយាយដើមទងនៃរឿងនេះ»៕
សូមទស្សនាវីដេអូខាងក្រោម៖