(វីដេអូ) ទីបំផុត គង់ ចាន់ស្រីមុំ ប្រាប់ដំណេីរដេីមទងនៃការបង្ហោះរូបភាពធ្វើឱ្យមហាជនប្រតិកម្ម
មហាជននិយមតាមដានបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើនច្បាស់ជាបានជ្រាបហើយថា នៅប៉ុន្មានថ្ងៃមុននេះ តារាសម្ដែង គង់ ចាន់ស្រីមុំ ហាក់រងនូវការរិះគន់ដូចទឹកបាក់ទំនប់ពីបណ្ដាអ្នកលេងបណ្ដាញសង្គម បន្ទាប់ពីតារាស្រីរូបនេះ ទៅដើរលេងកម្សាន្តនៅលើទឹកដីថៃ ហើយថតរូបពេលកំពុងលេងជះទឹកនៅលើទឹកដីថៃ ហើយសរសេរ Caption បង្ហោះលើហ្វេសប៊ុកថា «រីករាយបុណ្យចូលឆ្នាំថ្មី»។
ក្រោយមានការបញ្ចេញមតិរិះគន់ហូរហែទៅលើសកម្មភាពមួយនេះ មិនយូរប៉ុន្មាន អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានលុបការផុសនោះចោលផងដែរ។ ក្នុងនោះ បើទោះជាមិនមានការបកស្រាយអ្វី ប៉ុន្តែរឿងក៏ហាក់កាន់តែក្តៅរហូតមានមហាជនជាច្រើន ចេញមកប្រតិកម្ម និង ស្នើឱ្យតារាស្រីរូបនេះចាកចេញពីតួនាទីជាពិធីការិនីក្នុងកម្មវិធី 3Fun ទៀតផង។
យ៉ាងណាមិញ អ្នកនាង គង់ ចាន់ស្រីមុំ ក៏មិនបានសំងំនៅយូរនោះដែរ ពោលគឺកាលពីយប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ នាងក៏បានចេញមក Live បកស្រាយលើហ្វេសប៊ុកផេកផ្លូវការ ពីមូលហេតុនៃការបង្ហោះរូបធ្វើឱ្យមានការប្រតិកម្មពេញប្រទេសបែបនេះ។
តាមរយៈការរៀបរាប់របស់ គង់ ចាន់ស្រីមុំ បានឱ្យដឹងថា៖ «… ការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ និង មានការថតរូបផុសនោះឡើង គឺនាងបាននាំមិត្តភក្តិមកពីសហរដ្ឋអាមេរិកដើរកម្សាន្ត ក៏ព្រោះតែមិត្តចង់ទៅ ហើយយូរៗមិត្តមកពីក្រៅប្រទេស គឺមិនអាចទុកគ្នាចោលនោះទេ!»។
លើសពីនោះ អ្នកនាង បានបន្តទៀតថា៖ «… នាងពិតជាមិនមានចេតនាក្នុងការផុសរូបនោះឡើងឡើយ ក៏ព្រោះតែនាងគិតថាជាការផុសធម្មតា ហើយម្យ៉ាងទៀតដំបូងពេលមានប្រតិកម្ម នាងក៏មិនបានដឹងថាមូលហេតុអ្វីដែរ ដែលធ្វើឱ្យមហាជនខឹងសម្បារបែបនេះ។ ដូច្នេះ នាងលុបរូបភាពនោះចេញសិន ទើបទៅស្វែងរកមូលហេតុដំបូង ទើបនាងដឹងថាមកពីមូលហេតុអ្វី»។
សូមទស្សនាវីដេអូខាងក្រោម៖