គង់ ចាន់ស្រីមុំ អរគុណអ្នកផ្ដល់កម្លាំងចិត្ត និង យល់ពីនាង ស្របពេលរងការរិះគន់ខ្លាំង
មកដល់ពេលនេះ លើបណ្ដាញសង្គមក៏ពុំទាន់ស្ងប់ស្ងាត់នៅឡើយជុំវិញរឿងរ៉ាវដែលតារាសម្ដែង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន នាំគ្នារិះគន់មិនពេញចិត្តទៅលើសកម្មភាពដែលអ្នកនាង បានបង្ហោះរូបភាពលេងជះទឹកយ៉ាងសប្បាយរីករាយនៅលើទឹកដីប្រទេសថៃកាលពីប៉ុន្មានមុន។
យ៉ាងណាមិញ ខណៈត្រូវបានមហាជនមួយចំនួនធ្វើការរិះគន់ និង វែកញែកខ្លាំងនៅលើបណ្ដាញសង្គម គេឃើញថាតារាស្រីរូបនេះ ក៏ហាក់មិនទាន់បានឆ្លើយតបអ្វីទាំងអស់ ក្រៅពីលុបរូបភាពទាំងអស់នោះចោលពីគណនីហ្វេសប៊ុកផេក។
ដោយឡែក ស្របពេលនេះដែរ មុននេះបន្តិច ក៏បានឃើញតារាស្រី គង់ ចាន់ស្រីមុំ បាន Add Story លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញការអរគុណចំពោះក្រុមអ្នកគាំទ្រដែលយល់ និង ផ្ដល់កម្លាំងដល់រូបនាងជុំវិញរឿងរ៉ាវខាងលើនេះ។ ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេររៀបរាប់ភ្ជាប់ជាមួយមតិរបស់អ្នកគាំទ្រថា ៖ «អរគុណណាស់អូនសម្រាប់ក្ដីស្រឡាញ់ និង ការផ្ដល់កម្លាំងចិត្ត ពេលនេះកម្លាំងចិត្តសម្រាប់បងគឺធំធេងណាស់ អរគុណពិតមែន»៕