(វីដេអូ) អីយ៉ា! ស្ងាត់ៗ សុខ សាន់នី និង សឹម ស្រីនិច្ច ដឹកដៃគ្នាទៅធ្វើខួបកណើតក្រៅប្រទេសតែ ២ នាក់
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមនានា ជាពិសេសអ្នកគាំទ្រតារាប្រុសលោក សុខ សាន់នី និង តារាស្រី សឹម ស្រីនិច្ច កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនូវដំណើរកម្សាន្តទៅកាន់ប្រទេសថៃរបស់អ្នកទាំង ២ កាលពីអំឡុងចូលឆ្នាំ។
ក្នុងនោះដែរ គេបានឃើញលោក សុខ សាន់នី និង កញ្ញា សឹម ស្រីនិច្ច ចេញទៅដើរកម្សាន្តនៅក្រៅប្រទេសតែ ២ នាក់ យ៉ាងផ្អែមល្ហែម ដោយមានការញុំាអាហារ និង ធ្វើពិធីខួបកំណើតដល់តារាស្រី សឹម ស្រីនិច្ច ទៀតផង។
ជាងនេះទៅទៀត ក្រៅពីឃើញវីដេអូស្និទ្ធស្នាលហើយនោះ គេក៏បានឃើញលោក សុខ សាន់នី បានអមនូវសារមួយឃ្លាថា ៖ «មិនចាំបាច់ឋានៈអ្វី ប៉ុន្តែមានក្តីសុខ» ដោយសកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រលើកឡើងថា តារាប្រុសស្រីទាំង ២ អាចនឹងមានទំនាក់ទំនងលើសពីមិត្តជាក់ជាមិនខាន៕