(វីដេអូ) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ស៊ីន យូប៊ីន ញញឹមផង អៀនផង ដោយសារបេក្ខជនរូបសង្ហាម្នាក់
និយាយពីប្រុសស្អាត សេង ផានិត ត្រូវបានគេស្គាល់ថាជាអតីតបេក្ខភាព X-Factor Cambodia និង The Voice Cambodia រដូវកាលទី ៣ ដែលធ្លាប់ជាបេក្ខភាពដ៏ឆ្នើមក្នុងកម្មវិធីទាំងនេះ ព្រមទាំងជាអតីតបេក្ខភាពមួយរូបដែលមិនបោះបង់ក្ដីស្រមៃ និង តែងពង្រឹងសមត្ថភាពបន្ថែមលើវិស័យនេះចូលប្រឡងក្នុងកម្មវិធីផ្សេងៗបន្តបន្ទាប់។
ជាក់ស្ដែង ថ្មីៗកន្លងទៅ កាន់តែចាប់អារម្មណ៍ចំពោះ ប្រុសស្អាតរូបនេះ ខណៈឃើញថាលោកមិនបោះបង់ក្ដីស្រមៃ ដែលឃើញវត្តមានរបស់លោកចូលប្រឡងម្ដងទៀតក្នុងកម្មវិធី Road 2 The Star សប្ដាហ៍ទី ២ ដោយបានបង្ហាញសមត្ថភាពច្រៀងបទ «Lay Low» ធ្វើបានយ៉ាងល្អ និង គណៈកម្មការពេញចិត្តខ្លាំងអាចឈានទៅវគ្គបន្តទៀតផងដែរ។
យ៉ាងណាមិញ ឈានមកដល់វគ្គ Runway នៃកម្មវិធី Road 2 The Stars សប្ដាហ៍ទី ៣ នេះ បេក្ខភាពរូបសង្ហា សេង ផានិត កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីការបង្ហាញសមត្ថភាពរបស់លោក គឺការដើរបង្ហាញម៉ូដយ៉ាងជឿជាក់ និង ទទួលបានការសរសើរខ្លាំងពីគណៈកម្មការ ជាពិសេសធ្វើឱ្យគណៈកម្មការ ស៊ីន យូប៊ីន និង តារាកិត្តិយស ពេជ្រ វត្តីសារ៉ាវឌ្ឍី និយាយសរសើរទាំងញញឹមផង អៀនផងចំពោះបេក្ខភាពរូបនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖