សម្រាលកូនមិនបានប៉ុន្មាន ងិន ម៉ារ៉ាឌី មកវិញរាងឡើងខ្ញង់ តាមពិតប្រើល្បិចនេះសោះ
ក្រោយសម្រាកការងារសិល្បៈមួយរយៈដើម្បីកសាងគ្រួសារមានកូននឹងគេ ឃើញថាឥឡូវនេះ ងិន ម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០២១ បានវិលត្រលប់មកប្រឡូកសិល្បៈពេញលេញវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ទើបសម្រាលកូនមិនទាន់បានប៉ុន្មានផង បវរកញ្ញាកូនមួយរូបនេះហាក់ត្រលប់មកវិញជាមួយរូបរាងស្លីមស្រស់ស្អាតលើសដើម ឬអាចថាសម្រស់ចង់ស្អាតជាងកាលនៅក្រមុំទៀត។
ថ្លែងប្រាប់ «ប្រជាប្រិយ» ងិន ម៉ារ៉ាឌី បានប្រាប់ពីគន្លឹះរក្សាសម្រស់របស់ខ្លួនយ៉ាងដូច្នេះថា៖ «ច៎ាះបង មិនមានអ្វីច្រើនទេ ខ្ញុំផ្តោតសំខាន់ទៅលើរបបអាហារ ដោយមិនញុំារបស់មានជាតិខ្លាញ់ តមទឹកកក មិនញុំាគ្រឿងកំប៉ុង និងញុំាទឹកក្តៅជំនួសវិញ។ ក្រៅពីនេះខ្ញុំអនុវត្តវិធីសាមញ្ញមួយចំនួនដូចជា៖ ផឹកម្សៅរមៀតលាយទឹកដោះគោដើម្បីជួយឱ្យស្បែកភ្លឺថ្លា និងសរសៃឆាប់ឆ្អិន, ឆ្ពុងមួយអាទិត្យពីរដងជាមួយថ្នាំបុរាណខ្មែរ, ធ្វើលំហាត់ប្រាណបែបស្រាលៗ, ថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ហើយសម្រាកឱ្យបានគ្រប់គ្រាន់ និងញុំាទឹកឱ្យបានច្រើនតែប៉ុណ្ណឹងឯង»៕