(វីដេអូ) ឱក សុគន្ធកញ្ញា អស់សំណើចបង្អាប់ខ្លួនឯងនៅក្មេងមិនស្អាត តែមកស្អាតពេលអាយុច្រើន
បើនិយាយពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងឆក់បានចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រជាមួយរូបសម្រស់របស់អ្នកនាង ដែលតែងបង្ហាញខ្លួនជាមួយការតុបតែងខ្លួនស្អាតៗ ប្លែកទាក់ភ្នែក ទាំងលើឆាក និង លើបណ្ដាញសង្គម។
ពិតណាស់ ចំពោះរូបសម្រស់របស់អ្នកម៉ាក់ហាយសូរ ឱក សុគន្ធកញ្ញា ដ្បិតតែពេលនេះ មានកូន ២ នាក់ទៅហើយមែន ប៉ុន្តែអ្នកនាងនៅតែក្មេងស្រស់ស្អាតសាច់ចាំផូរផង់ ដែលវ័យកាន់តែជ្រេសម្រស់ក៏កាន់តែខ្ញង់។
ជាក់ស្ដែង ក្រោយពីសម្រាលកូនទី ២ បានជាង ១ ខែ អ្នកម៉ាក់រូបស្រស់ ឱក សុគន្ធកញ្ញា ថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងការឡាយវីដេអូរបស់អ្នកនាង ដែលបាននិយាយទាំងអស់សំណើចបង្អាប់ខ្លួនឯងផង សរសើរផង រឮកដល់កាលពីក្មេងកើតមកមុខមិនស្អាត តែមកស្អាតនៅពេលអាយុច្រើនទៅវិញ។ វីដេអូនេះដែរ ត្រូវបានអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ចែករំលែក និង សរសើរភាពគួរឱ្យស្រឡាញ់របស់អ្នកម៉ាកកូន ២ រូបនេះផងដែរ៕