Min បើកផ្លូវឱ្យគូស្នេហ៍គ្រប់ច្រក សង្ស័យមិនយូរទេ នឹងបានហូបនំមង្គលការហើយ
ជាមិត្តនឹងគ្នា ១២ ឆ្នាំ មិននឹកស្មានថា Min Pechaya និង កំលោះ Kevin ដែលជាអ្នកជំនួញវ័យក្មេងប្រែក្លាយឈ្មោះពីមិត្តមកជាសង្សារនឹងគ្នាយ៉ាងផ្អែមល្ហែមសោះ ពោលគឺ បើគិតមកទល់ពេលនេះជិតមួយឆ្នាំបាត់ទៅហើយ ដែលអ្នកទាំងពីរបើកចិត្តព្រមទទួលគ្នាជាសង្សារពេញសិទ្ធិ។
ក្រោយចាប់ដៃគ្នាសាងស្នេហ៍គ្រួសារទាំងសងខាងដឹងឮមក ឃើញថា មហាជនក៏ចាប់ផ្តើមទទូចចង់ឃើញអ្នកទាំងពីរមានថ្ងៃពិសេសឆាប់ៗដូចគ្នា រហូត Min Pechaya ឮហើយឆ្លើយតបទៅវិញថា នាងបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់រឿងរៀបការ រង់ចាំតែថ្ងៃដែលខាងប្រុសសុំ និង ធ្វើការងារដែលនៅសល់ឱ្យរួចតែប៉ុណ្ណោះ។
ដោយឡែក អ្វីដែលនឹកស្មានមិនដល់ជាងនេះទៅទៀតនោះ Min Pechaya ថែមទាំងបានទម្លាយអាថ៍កំបាំងមួយទៀតថា ពេលនេះនាង និង គ្រួសារបានបើកផ្លូវឱ្យគូស្នេហ៍របស់នាងចូលមកក្នុងគ្រួសាររបស់នាងកាន់តែជិតហើយ ពិសេស គ្រួសាររបស់នាង និង គូស្នេហ៍នាងថែមទាំងបានបង្កើតមុខជំនួញជាមួយគ្នាទៀតផង៕