អ្នកសិល្បៈជាច្រើនរន្ធ-ត់ចិត្ត ក្រោយទទួលដំណឹងមរណភាពស្វាមីរបស់ម្ចាស់ប្រ៊េន Lakamo ក្នុងហេតុការណ៍ចោរចូលផ្ទះប្លន់យប់មិញ
នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រកំពុងផ្ទុះការភ្ញាក់ផ្អើលតក់ស្លុត និង បង្ហាញការសោកស្ដាយជាខ្លាំង ក្រោយពីទទួលដំណឹងដ៏រន្ធត់ចិត្ត ដែលស្វាមីរបស់ម្ចាស់ប្រ៊េន Lakamo បានទទួលមរណភាពក្នុងហេតុការណ៍ចោរប្លន់ចូលផ្ទះកាលពីយប់មិញ។
ដំណឹងមរណភាពនេះដែរ មហាជនអ្នកលេងបណ្ដាញសង្គម ព្រមទាំងអ្នកសិល្បៈជាច្រើនបានរន្ធត់ចិត្ត ហើយជាមួយគ្នានោះដែរ ពួកគេបានចូលរួមចែករំលែករូបភាពជាបន្តបន្ទាប់ភ្ជាប់ជាមួយសារបង្ហាញការសោកស្ដាយពន់ពេក និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពផងដែរ៕