គយគន់សម្រស់ខាងក្រៅរបស់តួអង្គតំណាងទេវធីតាឆ្នាំថ្មីបុត្រីទាំង ៧ របស់កបិលមហាព្រហ្មយាងចុះមុននេះ ឃ្យូតៗណាស់
ពិតណាស់ ក្នុងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤ នេះ ជឿជាក់ថាបងប្អូនប្រជាជនខ្មែរ បានចូលរួមទស្សនាការផ្សាយកម្មវិធីទទួលទេវតាឆ្នាំថ្មី តាមរយៈការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ការចាក់ផ្សាយបន្តតាមបណ្តាទូរទស្សន៍នានា។
ក្នុងនោះ ចំពោះការសម្តែងយាងចុះនៃទេវធីតាឆ្នាំថ្មី ក៏កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ជាពិសេស គឺតួអង្គទេវធីតាឆ្នាំថ្មីតែម្តង ដែលនៅក្នុងឆ្នាំថ្មី ២០២៤ តួអង្គដែលជាទេវធីតាតំណាងបុត្រីរបស់កបិលមហាព្រហ្មទាំង ៧ អង្គ គឺស្រស់ស្អាត និង ស្រស់សោភាដូចៗគ្នា។
យ៉ាងណាមិញ បើចាប់អារម្មណ៍សម្រស់ខាងក្រៅរបស់តួអង្គទេវធីតានីមួយៗ ក៏កាន់តែស្រស់ៗស្អាតគួរឱ្យស្រឡាញ់ មានស្ទីលលេងខ្លួនម្យ៉ាងម្នាក់។
១. ឌី យ៉ានុត ម្ចាស់ជ័យលាភីគ្រងមកុដលេខ ១ ធីតាឯកសង្ក្រាន្តរដូវកាលទី ៥
២. កញ្ញា ទិត្ត ដាវិ លំដាប់រងទី ១ ធីតាឯកសង្ក្រាន្តរដូវកាលទី ៥
៣. កញ្ញា ផល ធីតា លំដាប់រងទី ២ ធីតាឯកសង្ក្រាន្តរដូវកាលទី ៥
៤. កញ្ញា នៅ គីមលៀង លំដាប់រងទី ៣ ធីតាឯកសង្ក្រាន្តរដូវកាលទី ៥
៥. កញ្ញា វីរៈ ច័ន្ទសុជាតា លំដាប់រងទី ៤ ធីតាឯកសង្ក្រាន្តរដូវកាលទី ៥
៦. កញ្ញា វ៉ន អេណា លំដាប់រងទី ៥ ធីតាឯកសង្ក្រាន្តរដូវកាលទី ៥
៧. កញ្ញា សុខ ស្រីពេជ្រ លំដាប់រងទី ៦ ធីតាឯកសង្ក្រាន្តរដូវកាលទី ៥