មុនធ្វើពិធីធំនៅថ្ងៃទី ២២ ថ្ងៃនេះ ដួង ម៉ានិច និង Lyderzz ធ្វើពិធីរៀបការលក្ខណៈគ្រួសារសិន តែទិដ្ឋភាពពិធីមិនធម្មតាទេ រៀបចំស្អាតណាស់
នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ នេះ តារាសម្ដែងស្រី ដួង ម៉ានិច និង វន លីពុទ្ធិឆាត ហៅ Lyderzz ជាអ្នកផលិតមាទិកាមួយរូប ព្រមទាំងជាដៃគូមុខជំនួញជាមួយ កញ្ញា ដួង ម៉ានិច ពេលនេះបានដឹកដៃគ្នាចូលពិធីមង្គលការតាមបែបប្រពៃណីខ្មែរជាលក្ខណៈគ្រួសារហើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកទាំងពីរនឹងរៀបចំពិធីមង្គលការលើកទី ២ នៅឯឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះម្តងទៀត ដែលកញ្ញា ដួង ម៉ានិច និង លោក Lyderzz ក៏បានអញ្ជើញមិត្តភក្តិអ្នកសិល្បៈទាំងចាស់ទាំងក្មេង និង Influencer ជាច្រើនរូបចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
ដោយឡែក សម្រាប់ពិធីមង្គលការដែលបានរៀបចំធ្វើឡើង នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ នេះ ជាពិធីមង្គលការដោយមានតែវត្តមានរបស់គ្រួសារទាំងសងខាងចូលរួម និង មិត្តភក្តិដែលជិតស្និទ្ធតែប៉ុណ្ណោះ ហើយក៏មានពិធីបំពាក់ចិញ្ចៀន។ លើសពីនេះបើយើងក្រឡែកមកមើលពីទិដ្ឋភាពពិធីមង្គលការរបស់អ្នកទាំងពីរវិញ ឃើញថាពិតជាស្រស់ស្អាត និង អមទៅដោយផ្កាស្រស់មានទាំងពណ៌ស និង ផ្កាឈូកជាច្រើនទង៕