(វីដេអូ) មិនបានទទួលពាន The Rapper មែន តែ G-MENGz ក្លាយជាតារាចម្រៀងរ៉េបរួមទ្រនំនឹង Coach Ruthko
ជាការពិតណាស់ មហាជនធ្លាប់តាមដានទស្សនាកម្មវិធីប្រកួត The Rapper Cambodia រដូវកាលទី ១ ច្បាស់ជានៅចាំនៅឡើយបេក្ខភាពឆ្នើមមួយរូប គឺលោក G-MENGz ដែលជាកូនក្រុមរបស់ Caoch នរិទ្ធ។
យ៉ាងណាមិញ បើទោះជាមិនបានបោះជំហានទៅកាន់វគ្គផ្តាច់ព្រ័ត្រ និង ដណ្តើមពានរង្វាន់ក្តី តារាចម្រៀងរ៉េបពន្លកក្រោយ G-MENGz នៅតែក្តោបបានប្រជាប្រិយភាពពីសំណាក់យុវវ័យមិនខុសពីមិត្តរួមការប្រកួតនោះឡើយ។
ជាក់ស្តែង ក្រោយពីបញ្ចប់ការប្រកួត G-MENGz ក៏បានផលិតបទចម្រៀងថ្មីជាបន្តបន្ទាប់ ដោយបទចម្រៀងថ្មីចុងក្រោយរបស់លោកមានចំណងជើងថា «សារ៉េ» ដែលជាបទចម្រៀងក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន។
ក្នុងនោះដែរ G-MENGz ក៏បានក្លាយទៅជាតារាចម្រៀងរួមទ្រនំក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន នឹង Dj Ruthko ដែលជា Coach មួយរូបក្នុងកម្មវិធី The Rapper Cambodia ផងដែរ៕
សូមទស្សនា វីដេអូខាងក្រោម៖