ទោះស្វាមីជាសេដ្ឋីវាលលាន់ តែ Chompoo មិនរស់ពឹងប្តី ថែមទាំងទម្លាយមូលហេតុមិនដេកចាយលុយប្តីទៀត
អ្នកណាមិនស្គាល់ អ្នកណាមិនល្បីតារាស្រី Chompoo Araya បានស្វាមីសង្ហាជាសេដ្ឋីរោងចក្រខ្សែរភ្លើងដ៏ធំមួយនៅក្នុងប្រទេសថៃ បូកថែមទាំងសម្រស់ និង សមត្ថភាពរបស់នាងទៀត ការងារហូរចូលគ្រប់ច្រក ពោលគឺ ស្ទើរតែរកពេលទំនេរគ្មានតែម្តង។
អ្វីដែលកាន់តែពិសេសនោះជឿថា មកទល់ពេលនេះមានមហាជនមិនតិចនោះទេ ដែលលួចច្រណែននឹងជីវិតកំពូលតារាស្រីរូបនេះ ពិសេស ជឿថា ម្នាក់ៗច្បាស់ជាឆ្ងល់ជាក់ជាពុំខានថា ហេតុអ្វីបានជានាងនៅតែធ្វើការត្រុកៗរាលថ្ងៃទៀត ខណៈស្វាមីជាសេដ្ឋីលំដាប់ប្រទេសហើយនោះ។
យ៉ាងណាមិញ ក្រោយផ្ទុះឡើងនូវសំណួរបែបនេះហើយ ឃើញថា អ្នកម៉ាក់កូន ៣ រូបនេះធ្លាប់ទម្លាយមូលហេតុពិតទាំងអស់ថា ហេតុអ្វីបានជានាងមិនព្រមដេកចាយលុយប្តីតែមួយមុខសុខចិត្តធ្វើការត្រុកៗ។
ក្នុងនោះ Chompoo បាននិយាយថា នាងជាមនុស្សស្រីម្នាក់ដែលមិនសូវផ្តេកផ្តួលលើគេឡើយ ពោលគឺ តែងរឹងមាំដោយខ្លួនឯងមករហូត ពិសេស នាងមានអារម្មណ៍ថា ប្រសិនបើយើងចាំតែពឹងលើគេទាំងស្រុង ក្តីគោរពចំពោះគ្នាទៅវិញទៅមកវានឹងថយចុះ។ មួយវិញទៀត នាងជឿថា អ្នកណាៗក៏ចង់សុខស្រួលដែរ តែការដែលពឹងគេទាំងស្រុងវាអាចធ្វើឱ្យជីវិតគូមិនរីកទៅមុខក៏ថាបាន៕