(វីដេអូ) ស៊ីន យូប៊ីន ណាត់តារាថៃ Janie ញ៉ាំអាហារជាមួយគ្នាយ៉ាងស្និទ្ធស្នាល ក្នុងនាមជាម្ចាស់ផ្ទះ
កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ តារាសម្ដែងស្រី Janie បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីឱ្យខាងក្រុមហ៊ុនសម្លៀកបំពាក់ល្បីមួយ ដោយមានវត្តមានតារាខ្មែរជាច្រើនរូបចូលរួមផងដែរ។
នេះគឺជាលើកទី ២ ហើយដែល តារាស្រីដ៏ល្បីរបស់ថៃ អ្នកនាង Janie បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយឡែកមុនពេលធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសថៃវិញ Janie បានទៅកាន់ហាងអាហារជប៉ុនមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ហើយក៏មានវត្តមានកញ្ញា ស៊ីន យូប៊ីន ទៅជាមួយផងដែរ។
បើមើលទៅតាមវីដេអូដែល Janie បានបង្ហោះក្នុង IG របស់នាង បានបង្ហាញឱ្យឃើញថា អ្នកទាំងពីរពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ដែលធ្វើឱ្យអ្នកគាំទ្រឃើញហើយពិតជារំភើបជំនួស ជាពិសេស Janie មានទឹកមុខរីករាយណាស់ ខណៈពេលញ៉ាំអាហារជាមួយ កញ្ញា ស៊ីន យូប៊ីន៕