ដំរួយមង្គល! រាជិនីមកុដ MU 2023 និង ចន សុទីម៉ា គ្រងឈុតអប្សរាថតមុខប្រាសាទអង្គរវត្ត ល្អល្អះណាស់
នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ យប់មិញនេះ ដំណើរទស្សនកិច្ចរបស់ម្ចាស់រាជិនីគ្រងមកុដបវរកញ្ញាចក្រវាល ២០២៣ Sheynnis Palacios បានមកដល់កម្ពុជាហើយ ដែលបានចុះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
ក្នុងដំណើរមកដល់របស់បវរកញ្ញា Sheynnis Palacios នេះដែរ ឃើញថាមានការទទួលស្វាគមន៍ពីអ្នកគាំទ្រខ្មែរជាច្រើន ព្រមទាំងវត្តមានរបស់បវរកញ្ញា រ៉េត សារីតា MUC 2020 និង កញ្ញា សំណាង អេលីណា MUC 2019 ក៏បានទៅកាន់ខេត្តសៀមរាបដើម្បីទទួលស្វាគមន៍ ព្រមទាំងរួមតុអាហារជាមួយបវរកញ្ញា Sheynnis Palacios យ៉ាងកក់ក្ដៅ ក្នុងនាមជាម្ចាស់ផ្ទះ។
យ៉ាងណាមិញ មកដល់ទឹកដីខ្មែរភ្លាម រាជិនីមកុដកំពូលសម្រស់ Miss Universe 2023 រូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាខ្មែរចាប់អារម្មណ៍ និង រំភើបចិត្ត ខណៈបានឃើញសកម្មភាពរបស់ Sheynnis Palacios ជាមួយនឹង MUC 2023 ចន សុទីម៉ា គ្រងឈុតអប្សរាថតបង្ហាញសម្រស់នៅមុខប្រាសាទអង្គរវត្តស្រស់ស្អាតល្អល្អះណាស់៕