(វីដេអូ) ក្រុម Hashtag band បកស្រាយជុំវិញរឿងឈប់សម្ដែងកណ្ដាលទី នៅសង្ក្រាន្តកំពង់ចាម
ថ្មីៗកន្លងទៅ មហាជនអ្នកគាំទ្ររបស់ក្រុមតន្រ្តីល្បីឈ្មោះ Hashtag band មានការភ្ញាក់ផ្អើល និង ចែករំលែកខ្លាំង ខណៈបានឃើញវីដេអូរបស់ក្រុមតន្រ្តីសម្ដែងលើឆាកសង្ក្រាន្តវិទ្យាល័យមួយកន្លែងស្ថិតក្នុងនៅខេត្តកំពង់ចាម ដោយច្រៀងបានតែប៉ុន្មានបទត្រូវឈប់ពាក់កណ្ដាលទី និង ចុះពីលើឆាកភ្លាមៗ ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់មិនអស់ចិត្ត។
ជុំវិញរឿងរ៉ាវនេះដែរ ក្រោយពីបញ្ចប់ការសម្ដែងក្រុម Hashtag ក៏បានបង្ហោះវីដេអូខ្លីនៃការសម្ដែងថ្ងៃនោះ ព្រមទាំងភ្ជាប់ជាមួយសារថា ៖ «ឯណាតម្លៃសិល្បៈ? ពួកខ្ញុំអត់ខឹងទេ តែខ្ញុំអស់សំណើច ដែលខ្លួនលោកជាគណៈគ្រប់គ្រងមួយរូបដែរ តែបែរជាខ្វះសីលធម៌ក្នុងការរស់នៅទៅវិញ»។
លើសពីនេះ ក្រុម Hashtag បានចេញវីដេអូសុំទោសដល់អ្នកគាំទ្ររបស់ខ្លួន ព្រមទាំងនិយាយបកស្រាយជុំវិញរឿងខាងលើ ដែលបានឱ្យដឹងថាខណៈពេលនោះ គឺក្រុមរបស់ពួកគេ ពុំមែនបញ្ឈប់ដោយខ្លួនឯងនោះទេ គឺខាងអ្នករៀបចំកម្មវិធី ជាអ្នកបញ្ឈប់ ដែលជាការមិនឱ្យតម្លៃខាងក្រុមតន្រ្តីរហូតពួកគេសម្រេចចិត្តឈប់ចុះពីលើឆាកតែម្ដង។
បើតាមការឱ្យដឹង ការទៅច្រៀងសង្ក្រាន្តវិទ្យាលើកនេះ ក្រុម Hashtag ទាំងមូល បានពេញចិត្តទៅចូលរួមដោយមិនទទួលបានថវិកានោះទេ ហើយថែមទាំងយកឧបករណ៍តន្ត្រីផ្ទាល់ខ្លួនមួយចំនួន ទៅប្រគំភ្លេងទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖