ម្ចាស់មកុដ MU 2023 មកដល់ខ្មែរភ្លាម បវរកញ្ញា MUC ២ ជំនាន់ ទៅទទួលស្វាមគមន៍យ៉ាងកក់ក្ដៅ
ថ្មីៗកន្លងទៅ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាខ្មែរ ជាពិសេសអ្នកតាមដានបវរកញ្ញាចក្រវាលមានការរំភើបចិត្តជាខ្លាំង ខណៈទទួលដំណឹងថា Miss Universe 2023 កញ្ញា Sheynnis Palacios នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទឹកដីកម្ពុជា។
មកដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ យប់មិញនេះ បវរកញ្ញាចក្រវាល ២០២៣ Sheynnis Palacios បានធ្វើដំណើរមកដល់កម្ពុជាហើយ ដែលបានចុះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដោយឃើញមានការទទួលស្វាគមន៍ពីអ្នកគាំទ្រខ្មែរជាច្រើន។
ក្នុងនោះ ចំពោះដំណើរមកដល់របស់ស្រីស្អាតម្ចាស់មកុដ Miss Universe 2023 រូបនេះ ក៏បានឃើញវត្តមានរបស់បវរកញ្ញា រ៉េត សារីតា MUC 2020 និង កញ្ញា សំណាង អេលីណា MUC 2019 ធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាបដើម្បីទទួលស្វាគមន៍ ព្រមទាំងរួមតុអាហារជាមួយបវរកញ្ញា Sheynnis Palacios យ៉ាងកក់ក្ដៅ ក្នុងនាមជាម្ចាស់ផ្ទះ៕