វ៉ាវ! សប្តាហ៍ទី ១ ខែមេសា បទចម្រៀង ៥ បទ របស់ Rapper វ័យក្មេងកម្ពុជាប៉ុន្មានរូបនេះ ឈរនៅកំពូលតារាងក្នុង Youtube ស្រុកខ្មែរ
នៅសល់រយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏នឹងខិតមកដល់ហើយ ដោយក្នុងនោះ គេឃើញមានសិល្បករ សិល្បការិនីជាច្រើនបានបញ្ចេញបទចម្រៀង ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំថ្មីជាបន្តបន្ទាប់ផងដែរ។
ដោយឡែក សម្រាប់អ្នកគាំទ្រ ដែលនិយមតាមដានស្តាប់ និង ទស្សនាចម្រៀងនៅលើ Youtube ឯណោះវិញ មានដឹងទេថាបច្ចុប្បន្នចម្រៀងរបស់តារាចម្រៀងរូបណា ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ ក្នុងសប្តាហ៍ទី ១ ខែមេសា ឆ្នាំ ២០២៤?
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ទាំង ៥ នៃចម្រៀងកំពុងល្បីលើ Youtube ស្រុកខ្មែរ គិតត្រឹមថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ ដែលសុទ្ធសឹងជាការបកស្រាយដោយតារាចម្រៀងរ៉េបល្បីៗ ៖
១. ចំណាត់ថ្នាក់លេខ ១ បទ «ក្រមុំស្រុកណា» ជាការបកស្រាយដោយលោក នរិទ្ធ និង លោក វណ្ណដា
២. ចំណាត់ថ្នាក់លេខ ២ បទ «សង្ក្រាន្តស្គាល់ស្នេហ៍» ជាការបកស្រាយដោយ លោក វណ្ណដា
៣. ចំណាត់ថ្នាក់លេខ ៣ បទ «បងមកពីលិច» ជាការបកស្រាយដោយលោក វុទ្ធា និង ឌីជេ Ruthko
៤. ចំណាត់ថ្នាក់លេខ ៤ បទ «មិនអាចវិលវិញ» ជាការបកស្រាយដោយ លោក វណ្ណថាន និង លោក វណ្ណដា
៥. ចំណាត់ថ្នាក់លេខ ៥ បទ «Okay, Let’s Go» ជាការបកស្រាយដោយលោក ជី ដេវីត