សម្ដែងមួយរឿងនេះចប់ James Ma ធ្លាប់គិតចង់បោះបង់អាជីពជាតារាសម្ដែងចោល ព្រោះបាក់ស្បាតនឹងគេរិះគន់ខ្លាំង
ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីអាយុជិត ២០ ឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ន ក្នុងនាមជាតារាសម្ដែងមួយរូប James Ma ក៏ធ្លាប់គិតថាចង់បោះបង់អាជីពជាតារាសម្ដែងដែរ ក្រោយក្លាយជាតួឯកប្រុសក្នុងរឿង «Ka Badin» ជារឿងភាគទី ២ បែបបុរាណរបស់ James Ma ដើរតួជាមួយតារាស្រី Matt Peeranee។
ខណៈពេលនោះ James Ma ទទួលបានពាក្យរិះគន់យ៉ាងច្រើនទៅលើការសម្ដែងថាសម្ដែងមិនសម មើលទៅដូចឆ្គងៗ គ្មានសមត្ថភាព និង មួយចំនួនទៀត ក៏បានរិះគន់ទៅលើមុខមាត់ថាមិនសមធ្វើជាតួឯកប្រុសក្នុងរឿងនេះឡើយ ព្រោះមុខមាត់មិនសមនឹងរឿងបែបបុរាណ។
ក្រោយទទួលបានពក្យរិះគន់ជាច្រើ James Ma ធ្លាប់គិតថា ៖ «អាជីពការងារមួយនេះវាមិនងាយស្រួលឡើយ ឬ ខ្លួនឯងពិតជាមិនស័ក្ដិសមពិតមែន តើគួរតែបោះបង់ឬយ៉ាងណា?» តែដោយសារពេលនោះ អ្នកចាត់ការរបស់តារាសម្ដែងប្រុសរូបនេះបានលើកទឹកចិត្ត ហើយប្រាប់ថាជឿជាក់លើសមត្ថភាពរបស់ James Ma អាចធ្វើជាតារាសម្ដែងដ៏ល្អ និង ស័ក្ដិសម ទើប James Ma បន្តនៅលើអាជីពការងារមួយនេះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រមជាមួយការគាំទ្រយ៉ាងច្រើនពីមហាជនសឹងតែគ្រប់រឿង៕