តាមពិតជាដៃគូចាស់សោះ! វណ្ណដា និង ស្រីស្អាតកូនកាត់ខ្មែរ-បារាំង Melia ធ្លាប់ប៉ះគ្នាម្ដងហើយកាលពី ៣ ឆ្នាំមុន
ជាការពិតណាស់ អ្នកគាំទ្រកំពូលតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានស្តាប់ និង ទស្សនាមកហើយនូវ MV ចម្រៀងថ្មីរបស់លោក ក្នុងឱកាសអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលបានបង្ហោះឡើងកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
MV ថ្មី ខាងលើមិនត្រឹមតែទទួលការចាប់អារម្មណ៍ខ្លាំង ទៅលើសាច់រឿងក្នុងការសម្តែង និង អត្ថន័យចម្រៀងនោះទេ ពោលគឺតួឯកស្រី ដែលសម្តែងដោយតារាកូនខ្មែរកាត់បារាំង កញ្ញា Melia Constantin ក៏ទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើនផងដែរ។
ជាការពិត នេះមិនមែនជាលើកទី ១ ទេ ដែលកញ្ញា Melia បានចូលរួមការងារនឹងលោក វណ្ណដា ពោលគឺការសម្តែង MV «សង្ក្រាន្តស្គាល់ស្នេហ៍» គឺជាលើកទី ២ ហើយ ដែល Melia បានជួបលោក វណ្ណដា។
ក្នុងនោះ កាលពីឆ្នាំ ២០២១ កន្លងទៅ Melia បានចាប់ដៃគូគ្នានឹង លោក វណ្ណដា ដែលកាលនោះពួកគេបានថតរូប ដើម្បីផ្សព្វផ្សាយម៉ាកនាឡិកាមួយ ហើយស្រាប់តែនៅឆ្នាំ ២០២៤ នេះ តារាស្រីកូនខ្មែរកាត់បារាំងដ៏ស្រស់សោភារូបនេះ បានបង្ហាញខ្លួនជាតួឯកស្រីក្នុង MV ថ្មីរបស់លោក វណ្ណដា ផងដែរ៕