ចង់ឃើញទេវតាឆ្នាំថ្មីផ្ទាល់អត់? ថ្ងៃទី ១៤ មេសា មានពិធីដង្ហែទេវតាឆ្នាំថ្មី ទៅទីតាំងមួយនេះ
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែជិតឈានចូលមកដល់ហើយ ដោយប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី កំពុងរៀបចំបោសសម្អាត និង តុបតែងផ្ទះសម្បែង ដើម្បីទទួលទេវតាឆ្នាំថ្មី ដែលនឹងចូលមកដល់ថ្ងៃសៅរ៍ ទី ១៣ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១០ និង ២៤ នាទីយប់។
ពិតណាស់ នៅក្នុងពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានដល់ ព.ស ២៥៦៨ នេះ គឺជាបុត្រីទី ៧ នៃកបិលមហាព្រហ្ម ដែលតួអង្គទេវតាឆ្នាំថ្មី ព្រះនាងមហោទរាទេវី នេះ គឺដើរតួដោយជ័យលាភីធីតាឯករដូវកាលទី ៥ កញ្ញា គឺ ស្រីនុត។
អាចនិយាយបានថា ឆ្នាំនេះជាឆ្នាំដែលប្លែក និង គួរឱ្យរំភើបមួយ ពោលគឺនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៤ នឹងមានការដង្ហែក្បួនទេវតាឆ្នាំថ្មី ដែលនឹងធ្វើការដង្ហែចាប់ពីខ្លោងទ្វារធំរបស់ 𝐂𝐡𝐢𝐩 𝐌𝐨𝐧𝐠 𝐋𝐚𝐧𝐝𝐦𝐚𝐫𝐤 𝟐𝟕𝟏 រហូតទៅដល់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៥ ល្ងាចតទៅ ដែលកម្មវិធីបង្ហែទេវតាឆ្នាំថ្មីនេះ ទើបតែធ្វើឡើងលើកដំបូងនៅរាជធានីភ្នំពេញ។
ក្រៅពីវត្តមានទេវតាឆ្នាំថ្មី កញ្ញា គឺ ស្រីនុត ដែលតំណាងឱ្យព្រះនាងមហោទរាទេវី ក៏នៅមានវត្តមាន ធីតាឯកសង្ក្រាន្តរដូវកាលទី ៤ កញ្ញា អ៊ិន ម៉ូលីកា និង ជ័យលាភីរង ៥ រូបទៀត នឹងចូលរួមក្នុងក្បួនដង្ហែនៅថ្ងៃទី ១៤ មេសា ខាងមុខនេះ៕