ទើបភ្ជាប់ពាក្យជិត ១ ខែ ជា សុជាតិ សមាជិក ក្មេងខ្មែរ ត្រៀមដើរចែកធៀបការបាត់
ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជនរបស់លោក ជា សុជាតិ សមាជិកក្រុម ក្មេងខ្មែរ ច្បាស់ជាបានដឹងហើយថា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ លោក និង កញ្ញា Lasmey អ្នកគ្រប់គ្រងផ្ទាល់របស់លោក បានដឹកដៃគ្នាភ្ជាប់ពាក្យតាមប្រពៃណី ក្រោយបើកចំហស្នេហ៍បានមួយរយៈ។
ក្នុងនោះដែរ គេក៏ឃើញថា លោក សុជាតិ និង គូដណ្តឹង ក៏បានដឹកដៃគ្នាថត Pre-wedding រួចរាល់ហើយដែរ គ្រាន់តែមិនទាន់បានបញ្ជាក់ថ្ងៃចូលរោងការប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយភ្ជាប់ពាក្យជិត ១ ខែ ទីបំផុត លោក ជា សុជាតិ និង កញ្ញា Lasmey បាន និង កំពុងរៀបចំធៀបការបណ្តើរៗហើយ ដើម្បីចែកជូនភ្ញៀវកិត្តិយសឱ្យចូលរួមក្នុងពិធីមង្គលរបស់ខ្លួន។ ក្នុងនោះដែរ បើទោះបីជាមិនទាន់បានបញ្ជាក់ពេលាជាក់លាក់ក្ដី ប៉ុន្តែមង្គលការរបស់លោក សុជាតិ នឹងរៀបចំក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៕