ផ្អើលអ្នកគាំទ្រទាំងព្រឹក! អ្នកនាង Mariam Brown ប្រាប់ថា កូនជ្រូក Influencer ដ៏មានប្រជាប្រិយភាព បានលាចាកលោកព្រឹកមិញនេះហើយ
នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ នេះ អ្នកនាង Mariam Brown ភរិយារបស់តារាចម្រៀងរ៉េប Vin Vitou បានបង្ហោះសារដ៏រន្ធត់ចិត្តមួយ ដោយអ្នកនាងបានប្រាប់ដំណឹងថា កូនជ្រូក (Konjruk Fash Ion) ដែលមហាជនស្គាល់ជា Influencer ល្បីម្នាក់បានទទួលមរណភាព។
ដំណឹងនេះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានក្តីរន្ធត់ចិត្ត និង ស្ទើរតែមិនជឿ ព្រោះតែពិតជាលឿនពេក។ បើតាមការបញ្ជាក់ក្នុងការខមមិនរបស់សារអ្នកនាង Mariam Brown គឺ កូនជ្រូក បានលាចាកលោកនៅព្រឹកមិញនេះ។
សម្រាប់មូលហេតុនៃការស្លាប់របស់ កូនជ្រូក គឺអ្នកនាង Mariam Brown បានឱ្យដឹងថា មកពីជំងឺរលាកស្រោមខួរ។ ជាមួយគ្នានេះដែរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានបង្ហាញក្តីសោកស្តាយ និង រន្ធត់ចិត្ត ហើយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ កូនជ្រូក ផងដែរ៕