ខ្ញីចាស់កាន់តែហឹរ! ខួបកំណើតអាយុ ៤៨ ឆ្នាំ គង់ សុជាតិ ជះសម្រស់ក្នុងឈុតខ្មៅ មើលទៅក្មេងល្ហក់
បើគិតចាប់តាំងពីថ្ងៃកំណើតអំឡុងខែមេសា ឆ្នាំ ១៩៧៦ មកដល់ ខែមេសា ឆ្នាំ ២០២៤ ពិធីការិនីរៀមច្បងដ៏ល្បីឈ្មោះអ្នកនាង គង់ សុជាតិ ចម្រើនវ័យចូល ៤៨ ឆ្នាំហើយ។ ក្នុងថ្ងៃកំណើតនេះដែរ អ្នកនាង គង់ សុជាតិ ក៏ទទួលបានការជូនពរជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រ មិត្តក្នុង និង ក្រៅសិល្បៈ ជាពិសេសគឺក្រុមគ្រួសាររបស់អ្នកនាងយ៉ាងមានអត្ថន័យ។
ជាងនេះទៅទៀត អ្វីដែលកំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និង សរសើរមិនដាច់ពីមាត់ ស្ទើតែមិនជឿថាក្នុងឆ្នាំ ២០២៤ នេះ អ្នកនាង គង់ សុជាតិមានវ័យក្បែរ ៥០ ឆ្នាំ ហើយ ពោលគឺអ្នកនាងអាយុ ៤៨ ឆ្នាំ ទៅហើយ តែបើងាកទៅមើលសម្រស់របស់ពិធីការិនីកូន ៣ រូប នេះមើលទៅវ័យក្មេងជាងអាយុទៅទៀត។
ជាក់ស្តែង ក្នុងថ្ងៃកំណើតឆ្នាំនេះ អ្នកនាង គង់ សុជាតិ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកអបអរវ័យ ៤៨ ឆ្នាំ របស់អ្នកនាង គង់ សុជាតិ ក្នុងឈុតពណ៌ខ្មៅ អមនឹងសម្រស់យ៉ាងក្មេងល្ហក់ ដែលធ្វើឱ្យអ្នកគាំទ្រសរសើរពិធិការិនីរូបនេះ ថាអាយុកាន់តែកើន តែសម្រស់វិញកាន់តែក្មេងជាងវ័យ៕