ស្រឡាញ់ប្រុសក្មេងពូកែផ្គាប់ចិត្ត! Prang បានសង្សារអាយុប្អូនមែន តែធ្វើឱ្យនាងសើចច្រើនជាងយំ
មកទល់ពេលនេះជាង ៦ ខែទៅហើយ ដែលស្រីស្អាត Prang និង កំលោះ Oab Oabnithi បានប្រកាសថា កំពុងតែសិក្សាមើលចិត្តថ្លើមគ្នា។ អ្វីដែលសំខាន់ តាំងពីថ្ងៃនោះមក តារាប្រុសស្រីមួយគូនេះផ្អែមល្ហែមស្ទើរមិនឃ្លាតខ្លួនពីគ្នាមួយជំហាន ធ្វើឱ្យអ្នក Single លួចច្រណែនមិនតិចដូចគ្នា។
យ៉ាងណាមិញ ខណៈចំណងស្នេហ៍កំពុងតែផ្អែមល្ហែម បើងាកមកមើលថ្ងៃកំណើតខាងស្រីកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅវិញ ឃើញថា មិនត្រឹមតែទទួលបានពាក្យជូនពរជាបន្តបន្ទាប់ពីមហាជននោះទេ តែក្នុងចំណោមមនុស្សទាំងអស់នោះក៏មានកំលោះ Oab Oabnithi ម្នាក់ដែរ ដែលជាមនុស្សពិសេសមិនភ្លេចពាក្យជូនពរដល់ Prang។
ដោយឡែក បើទោះបីជាពាក្យជូនពរពិសេសប៉ុនណាក៏ដោយ តែវាហាក់មិនទាន់គ្រប់គ្រាន់សម្រាប់ Oab Oabnithi ទាល់តែសោះ រហូតធ្វើឱ្យអ្នកកំលោះរូបនេះ សុខចិត្តចំណាយពេលទិញកែវយកមកគូរូបដោយផ្ទាល់ដៃរបស់ខ្លួនយ៉ាងស្រស់ស្អាតជូនទៅដល់ Prang ជឿថានាងឃើញហើយច្បាស់ជារំភើបជាក់ជាមិនខាន៕