សេដ្ឋិនីពិតៗ! មកដឹងមុខជំនួញ ១០ ក្នុងដៃ Nune តួនាងឡាំយ៉ង កំពុងកាន់កាប់ពេលនេះ ឃើញហើយទន់ជង្គង់
ប្រិយមិត្តនិយមតាមដានរឿងភាគថៃ សុទ្ធតែបានស្គាល់តួនាង ឡាំយ៉ង ហើយ ដែលសម្តែងដោយតារាស្រី Nune Woranuch។ ជីវិតក្នុងសាច់រឿង នាងឡាំយ៉ង មើលទៅពិបាកវេទនាស្ទើរតែ តែកុំមើលជីវិតពិតរបស់នាងប្រៀបដូចសេដ្ឋិនី បន្ទាប់ពីបានស្វាមីជាថៅកែស្រាបៀសឹង្ហាដ៏ធំរបស់ថៃ។
អ្វីដែលសំខាន់ មិនត្រឹមតែទទួលបានស្វាមីចេះយល់ចិត្តជាសេដ្ឋីស្រាបៀធំនោះទេ តែ Nune Woranuch ខ្លួនឯងក៏មិនចាញ់ស្វាមីដែរ ជាកំពូលតារាល្បីរកចំណូលបានវាល់លាន ពិសេសថែមទាំងមានចំនួនកាន់ក្នុងដៃជាច្រើនទៀត ពោលគឺមានរហូតទៅដល់ ១០ ឯណោះ។
យ៉ាងណាមិញ ពេលនេះមកស្គាល់មុខជំនួញរបស់ Nune Woranuch ដែលកំពុងតែកាន់ក្នុងដៃទាំងអស់គ្នា ដឹងហើយវ៉ាវមិនខាន។ ក្នុងនោះរួមមាន ៖
១. សាលាបង្រៀនរាំរបាំ
២. ហាងអាហារឈ្មោះ Saen Saab មានចំនួន ៦ សាខា
៣. ហាងអាហារឈ្មោះ Zaap Bar
៤. ម្ចាស់ខុនដូ The Peace
៥. មុខជំនួញនាំមួកប្រេន Panama
៦. ម្ចាស់ជំនួញបង្គន់ចល័តឈ្មោះ Heaven Toilet
៧. ម្ចាស់ហាងកាត់រ៉ូបរៀបការ Worra Bride
៨. បើកហាងគុយទាវ
៩. ម្ចាស់ប្រេនគ្រឿងសំអាង WORRA
១០. ម្ចាស់ប្រេនហាងខោអាវ ស្បែកជើងឈ្មោះ WORRA៕